ខេត្តកំពង់ឆ្នាំង, លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង និងមន្ត្រី រួមទាំងសប្បុរសជន បានឧបត្ថម្ភថវិកា ចំនួន ៧ ៦៣៥ ០០០ រៀល (ប្រាំពីរលានប្រាំមួយរយសាមសិបប្រាំពាន់រៀល)។ គណៈកិត្តិយស គណៈកម្មាធិការ អ្នករងគ្រោះ និងងាយរងគ្រោះនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជូនចំពោះ
លោក ងិន ហ៊ុន ប្រធានមន្ទីរ និងមន្ត្រីបុគ្គលិកទាំងអស់ដែលបាន ឧបត្ថម្ភថវិកា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “#ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩និងកសាងភាពធន់របស់សង្គមជាតិ”។
សូមគោរពជូនពរ លោក លោកស្រី នាងកញ្ញា សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបានតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សប្បុរសជនដែលមានបំណងបរិច្ចាកដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាង សម្រាប់ជួយដល់ជនរងគ្រោះនិងងាយរងគ្រោះ អាចអញ្ជើញមកទីស្នាក់ការសាខារាល់ម៉ោងធ្វើការផ្ទាល់ឫទំនាក់ទំនងទូរស័ព្ទ ÷
១ ឯកឧត្តម អម សុភា 011 881 985
២ លោកជំទាវ ប៊ន សុភី 012 354 185
៣ លោក អ៊ូ ជួបកុសល 012 652 641៕
ដោយ, សិលា