អាជ្ញាធរខេត្តកំពត បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៣៨ករណីទៀត នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកំពត, រដ្ឋបាលខេត្តកំពត សូមជម្របថា៖ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ៣៨នាក់ ស្រី ១០នាក់ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ដែលមានរាយនាមដូចខាងក្រោម៖
ករណីខាងលើនេះ ត្រូវបានដាក់ឲ្យសំរាកព្យាបាលនៅមណ្ឌលព្យាបាល និងមន្ទីរពេទ្យបង្អែកខេត្តកំពត ហើយ បច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះ ជាបន្តទៀត។ ក្នុងន័យនេះ រដ្ឋបាលខេត្តកំពត សូមធ្វើការអំពាវនាវដល់លោក លោកស្រី ដែលមានការពាក់ព័ន្ធនឹង ឈ្មោះខាងលើ សូមធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រសិនបើមានបញ្ហាសុខភាព សូមអញ្ជើញ មកយកសំណាកនៅសាលាវិទ្យាល័យព្រះបិតាជាតិ ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលោកអ្នកទំនាក់ទំនងមកទូរស័ព្ទលេខ៖

• មន្ទីរសុខាភិបាល៖ ០១២ ៨២២ ១៧៩ / ០៧៨ ២៤៨៩៩៨

• មន្ទីរពេទ្យបង្អែកខេត្ត៖ ០៧៧ ៧៣០៨៣៧

• ការិយាល័យស្រុកប្រតិបត្តិកំពង់ត្រាច៖ ០៦១ ៨៦៧ ៧៧៦ / ០៩៧ ៥៣៩ ៩៩៤៨ / ០១២ ៧៣៣៤៦

• ការិយាល័យស្រុកប្រតិបត្តិឈូក៖ ០១២ ២០០ ៤១២ / ០៩៩ ៧៨៦៥២៧

• ការិយាល័យស្រុកប្រតិបត្តិអង្គរជ័យ៖ ០១២ ៤៨៣ ៣៥៨ / ០៨៨ ២២០១៥៦៧ • ការិយាល័យស្រុកប្រតិបត្តិកំពត៖ ០១២ ២៤០១៧១ / ០១២ ៤៥៦៩៩០

រដ្ឋបាលខេត្តកំពត សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឲ្យមាន ប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ។ ដោយឡែកចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូដ-១៩ខាងលើ ត្រូវតែអនុវត្តឲ្យ បានម៉ឺងម៉ាត់តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការការពាររបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print