អង្គការ FFI ថា៖​ កម្ពុជា​ ​បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ មួយឆ្នាំ ១៥,៥ លាន​តោន

ចែករំលែក៖

ភ្នំពេញ៖ ក្នុង​ឆ្នាំ​២០១៩ ពិភពលោក​របស់​យើង​បានបញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ប្រមាណ ៣៦.៥ ពាន់​លាន​តោន ដោយ​ក្នុងនោះ ប្រទេស​កម្ពុជា​ បាន​ចូលរួម​ប​ញេ្ច​ញ​ឧស្ម័ន​នេះ​ប្រមាណ ១៥.៥ លាន​តោន​។​ នេះ​បើ​យោងទៅតាម​អត្ថបទ​ស្រាវជ្រាវ​មួយ​ដែល​ផ្សព្វផ្សាយ ដោយ​អង្គការ FFI ។ មិនតែប៉ុណ្ណោះ​ ​អង្គការ FFI បានបញ្ជាក់ទៀតថា​ ជាទូទៅ ប្រជាពលរដ្ឋ​ម្នាក់ៗ​បញ្ចេញ​ឧស្ម័ន កាបូ​និ​ច​ប្រហែល ១​តោន ។

​ ​អង្គការ FFI បាន​បន្តថា ប៉ុន្តែ​សារធាតុ​កាបូនឌីអុកស៊ីត ឫ កាបូ​និ​ច ទាំងនេះ គឺ​វា​ត្រូវបាន​ស្រូបយក ដោយ​វាលស្មៅ​សមុទ្រ ខ្លះ ដោយសារតែ ស្មៅ​សមុទ្រ​វា អាច​ស្រូបយក​និង​ផ្ទុក​ឧស្ម័ន​កាបូនឌីអុកស៊ីត (CO2) រហូតដល់​ទៅ​២​ដង ហើយ​ព្រៃកោងកាង​វិញ​អាច​ស្រូបយក​និង​ផ្ទុក​ឧស្ម័ន​នេះ​រហូតដល់​៣​ទៅ​៤ បើ​ប្រៀបធៀប​ទៅនឹង​ព្រៃឈើ​ដីគោក​។​

អង្គការ​មួយ​នេះ​ អះអាងបន្ថែមថា ប្រព័ន្ធ​អេកូឡូស៊ី​តំបន់ឆ្នេរ​ទាំងនេះ គឺជា​ដំណោះ ស្រាយ​ធម្មជាតិ​សម្រាប់​បំរែបំរួល​អាកាសធាតុ​។​ ចំណែកវាលស្មៅ​សមុទ្រ​វិញ អាច​ស្ទុ​ក​ឧស្ម័ន​កាបូ​និ​ច​សរីរាង្គ​ចំនួន ៨៣ លាន​តោន រីឯ​ព្រៃកោងកាង​ អាច​ស្ទុ​ក​ឧស្ម័ន​សរីរាង្គ​នេះ​បាន ៦.៤ ពាន់​លាន​តោនឯណ្ណោះ​។​

​ទន្ទឹមនឹងនេះ​ អង្គការ FFI ថា ប្រព័ន្ធ​អេកូឡូស៊ី​ទាំងនេះ​ធ្វើដូចនេះបាន​ដោយ​ទាញយក ឧស្ម័ន​កាបូ​និ​ច​ក្នុង​បរិមាណ​យ៉ាងច្រើន​ពី​បរិយាកាស ហើយ​ស្ទុ​ក​ទុក​ក្នុង​ដី​។ ឧស្ម័ន​កាបូ​និ​ច​សរីរាង្គ​ដែល​ត្រូវបាន​ស្ទុ​ក​ទុក​ក្នុង​ដីល្បាប់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​នេះ ត្រូវបាន​គេ​ស្គាល់​ថា​ជា “​ប្លូ​កាបូន​” អ​ញ្ជឹ​ង គួរ​នាំគ្នា​ចូលរួម​ធ្វើការ​ដើម្បី​អភិរក្ស​ព្រៃ កោង​កាង និង​វាលស្មៅ​សមុទ្រ ដោយ បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃ កោង​កាង ហើយ​ចូល​និយាយថា “​ទេ​” ចំពោះ​ការ​បូម​ខ្សាច់ និង​សកម្មភាព​ផ្សេងៗ​ទៀត ដែល​អាចធ្វើអោយ​មានកា​រ​ប្រែប្រួលរ​ច​ន​សម្ព័ន្ធ​រាងកាយ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់ឆ្នេរ​ទាំងនេះ​៕​ដោយ​៖សហការី​

...

រូបថត​៖អង្គការ FFI

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print