ភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា, គ្រប់មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងអស់ ត្រូវតែបម្រេីប្រជាពលរដ្ឋឲ្យបានល្អបំផុត ។
លោកបន្តថា, បន្ទាប់ពីធ្វេីការផ្សព្វផ្សាយបន្ថែម បេីសិនជាមានករណីយឺតយ៉ាវក្នុងការធ្វេីសៀវភៅគ្រួសារ (ក២) និងសៀវភៅស្នាក់នៅ (ក៤) របស់សមត្ថកិច្ចតាមបណ្តាអធិការនគរបាលខណ្ឌ និងប៉ុស្តិ៍នគបាលរដ្ឋបាល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតាមដានជាប្រចាំដោយយកចិត្តទុកដាក់ រាល់ខំមិនរបស់ប្រជាពលរដ្ឋ ដេីម្បីធ្វេីការឆ្លេីយតប ចាត់វិធានការ និងដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជាពិសេសមានប្រជាពលរដ្ឋមួយចំនួន ក៏បានទាក់ទងរាយការណ៍មកលេខទូរសព្ទ 069 516 999 ដែលបានដាក់ឲ្យទំនាក់ទំនងចំពោះអ្នកដែលទៅធ្វេីសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅមានការយឺតយាវ ពីសំណាក់មន្ត្រីនគរបាល ។
ភ្លាមៗបន្ទាប់ពីទទួលបានការទាក់ទងតាមទូរសព្ទ ក៏ដូចជាខំមិនចូលផេក លោកឧត្តមសេនីយ៍ ស ថេត និងផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមការងារបានទាក់ទងទៅខណ្ឌ និងប៉ុស្តិ៍ ដេីម្បីទាក់ទងភ្លាមៗទៅប្រជាពលរដ្ឋ និងធ្វេីជូនគាត់ភ្លាមៗតែម្តង ។
សូមបញ្ជាក់ថាការធ្វេីសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវមានឯកសារគ្រប់គ្រាន់ ត្រឹមត្រូវ ដូចជា :
1. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ចំពោះជនបរទេស សេចក្តីចំលងព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ)
2. សេចក្តីចំលងសំបុត្រកំណេីត
3. សេចក្តីចំលងសំបុត្រអាពាហ៍ពិពាហ៍
4. លិខិតបញ្ជាក់ការផ្លាស់ប្តូរទីលំនៅ ។ ល។
ដោយ, សិលា