សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ និងករណីជាសះស្បើយចំនួន ១៤នាក់ នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តបាត់ដំបង, រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៣២នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ២០នាក់, និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ១២នាក់ និងករណីព្យាបាលជាសះស្បើយចំនួន ១៤នាក់ ដែលមានរាយនាមដូចខាងក្រោម ៖

អ្នកជំងឺកូវីដ-១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃ ត្រូវបានចាត់បញ្ចូនមកធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅ វិភាគទទួលបានលទ្ធផលនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ឃើញថា៖ មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកនានា និងមន្ទីរពេទ្យបង្អែកខេត្ត ។
ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៣៨៤នាក់ បានព្យាបាលជាសះស្បើយ ១៣៣នាក់ ករណីស្លាប់០២នាក់ និងកំពុងសំរាកព្យាបាលនៅតាមន្ទីរពេទ្យបង្អែក
នានាក្នុងខេត្តបាត់ដំបង ២៤៩នាក់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

...

 

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print