ភ្នំពេញ ៖ បុរសជាប្តីមា្នក់សង្ស័យចាញ់ល្បែងជំពាក់លុយគេច្រើន ចងកធ្វើអត្តឃាតចោលប្រពន្ធកូន៣នាក់ និងខ្សែរ៉ូឡូភ្លើងជាប់និងដំបូលក្នុងបន្ទប់ផ្ទះជួលស្នាក់នៅរបស់ខ្លួន ស្ថិតក្នុងភូមិខ្វាលិច សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ត្រូវបានប្រពន្ធត្រឡប់មកពីធ្វើការវិញប្រទះឃើញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ។
សាកសពបុរសជាប្តីចងកធ្វើអត្តឃាតខ្លួនឯងនោះ មានឈ្មោះប៉ែន ស្រីទូច អាយុ៣០ឆ្នាំ មុខរបរកម្មករកាត់ស្ពាន់ចេញពីខ្សែភ្លើង ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតា កែវ ។ ប្រពន្ធឈ្មោះងួន ចាន់សេរីរ័ត្ន អាយុ២៨ឆ្នាំ មុខរបរកម្មការិនីកាត់ដេរ ស្នាក់នៅជាមួយគ្នា ស្រុកកំណើត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានកូន៣នាក់ (ប្រុស១ស្រី២) ។
តាមសម្តីរបស់ស្រ្តីជាប្រពន្ធឲ្យដឹងថា ករណីប្រទះឃើញសាកសពបុរសជាប្តីចងកធ្វើអត្តឃាតនោះ គឺកើតឡើងបនា្ទប់ពីក្នុងអំឡុង២-៣កន្លងមកប្តីប្រពន្ធរបស់គាត់ មានការឈ្លោះប្រកែកគ្នាបន្តិចបន្តួចរឿងលុយកាក់ ។ ដោយឡែកក្នុងថ្ងៃកើតហេតុ ពេលដែលគាត់ជា(ប្រពន្ធ)ចេញពីធ្វើការមកហូបបាយថ្ងៃត្រង់ជុំប្តីនិងកូន បុរសជាប្តីខ្លួនសុំគាត់ជាប្រពន្ធទៅរៀនភាសាជប៉ុន ដើម្បីចេញទៅធ្វើការនៅប្រទេសជប៉ុន តែខ្លួនជាប្រពន្ធមិនព្រម ។ ដោយនិយាយថានៅធ្វើការស្រុកខ្មែរជុំប្រពន្ធកូននិងហើយ មិនចាំបាច់ទៅធ្វើការនៅស្រុកគេទេ រួចខ្លួនជាប្រពន្ធក៏ចេញទៅធ្វើការវិញបាត់ទៅ ។ ខណះដែលត្រឡប់ចេញពីធ្វើការវិញដល់ផ្ទះ ឃើញទា្វរបន្ទប់ចាក់សោជាប់ពីខាងក្នុងនិងបិទបង្អួចជិត ឮតែសម្លេងទូរទស្សន៍បើកទុកចោល ខំគោះទា្វរហៅយ៉ាងណាក៏គ្មានអ្នកឆ្លើយតប ទើបទៅហៅម្ចាស់ផ្ទះឲ្យជួយគាស់បង្អួចចូល ។ ក៏ស្រាប់ទេប្រទះឃើញបុរសជាប្តីរបស់ខ្លួន ចងកសា្លប់និងខ្សែរ៉ូឡូភ្លើងជាប់និងដំបូលក្នុងបន្ទប់តែម្តង មិនដឹងតាំងពីពេលណានោះទេ ។
ប្រភពព័ត៌មានពីអ្នកជិតខាងបានឲ្យដឹងថា គ្រួសារខាងលើនេះតែងតែលេងល្បែងទាំង២នាក់ប្តី ប្រពន្ធ ហើយឧស្សាហ៍ឈ្លោះប្រកែកគ្នាជាញឹកញាប់ ដោយសារតែរឿងជំពាក់លុយគេច្រើន ។ មូលហេតុដែលបុរសខាងលើចងកសម្លាប់ខ្លួនអ្នកជិតខាងសង្ស័យថាមកពីជំពាក់ លុយគេច្រើនពេក ។
ទោះបីបែបណាស្ត្រីប្រពន្ធអះអាងថា ករណីចងកធ្វើអត្តឃាតរបស់ប្តីគាត់នោះ សង្ស័យព្រោះតែខឹងមិនព្រមឲ្យចេញទៅធ្វើការនៅប្រទេសជប៉ុន ។ យោងតាមការត្រួតពិនិត្យនិងកោសល្យវិច័យរបស់សមត្ថកិច្ចឱ្យដឹងថា សកសពបុរសជាប្តីរូបនោះគឺពឹតជា សា្លប់ដោយសតែចងកធ្វើអត្តឃាតខ្លួនឯងប្រាកដមែន រួចសមត្ថកិច្ចក៏ប្រគល់សពឲ្យប្រពន្ធនៃក្រុមគ្រួសារបន្តចាត់ចែងនាំយកទៅ ធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណី នៅក្នុងវត្តសន្សំកុសល ខណ្ឌមានជ័យ តែម្ដង៕ដោយ៖ជីម ភារ៉ា ដង្កោ
បុរសម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងក្នុងបន្ទប់ ខណះដែលប្រពន្ឋមិននៅផ្ទះ ដោយសង្ស័យជារឿងជំពាក់លុយគេច្រើនពេក
...