ខេត្តកណ្ដាល៖ ក្រុមក្មេងទំនើង៣នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលបង្ក្រាបនិងឃាត់ខ្លួនបាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពវាយនិងយកដុំថ្មគប់ទៅលើយុវជន២នាក់បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២៣និង១០នាទី នៅចំណុចលេីកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រង់ចន្លោះគីឡូម៉ែត្រលេខ២១និង២២ ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនរងគ្រោះចំនួន២នាក់ ទី១-ឈ្មោះ មុត ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ស្លាប់) ត្រូវជាប្អូនរបស់ឈ្មោះ ផុន ចាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងទី២-ឈ្មោះ ឌី សម្បត្តិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (របួសស្រាល) ។ ចំណែកក្រុមជនសង្ស័យមានគ្នា១០នាក់ ទី១-ឈ្មោះ កើត អៀង ភេទប្រុស កើតនៅឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកជិះពីក្រោយកាន់ដុំថ្ម (ឃាត់ខ្លួន) ទី២-ឈ្មោះ សំ សោភា ហៅភា ភេទប្រុស កើតឆ្នាំ២០០៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកបើកម៉ូតូ (ឃាត់ខ្លួន), ទី៣-ឈ្មោះ ហេង រ៉ាយុទ្ធ ភេទប្រុស កើតឆ្នាំ២០០៧ ខែតុលា ថ្ងៃទី២៧ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកបើកម៉ូតូ (ឃាត់ខ្លួន) និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ចំនួន០១លើករយៈពេល២ខែពីបទលួចមានស្ថានទម្ងន់ទោស, ទី៤-ឈ្មោះ រស់ វិរៈ ភេទប្រុស កើតឆ្នាំ២០០៤ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកជិះពីក្រោយ (គេចខ្លួន)។
ទី៥-ឈ្មោះ ប៊ិន សុធិ ហៅតុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខមិនពិតប្រាកដ នៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកបើកម៉ូតូ (គេចខ្លួន), ទី៦-ឈ្មោះ ឌី ភេទប្រុស កើតឆ្នាំ១៩៩៧ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកបើកម៉ូតូ (គេចខ្លួន), ទី៧-ឈ្មោះ ខ្នន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកជិះពីក្រោយ (គេចខ្លួន),ទី៨-ឈ្មោះ និត ភេទប្រុស កើតឆ្នាំ២០០៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកជិះពីក្រោយកាន់ដុំថ្ម (គេចខ្លួន), ទី៩-ឈ្មោះ វី ភេទប្រុស កើតឆ្នាំ២០០០ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ អ្នកបើកម៉ូតូ (គេចខ្លួន)និងទី១០-មិនស្គាល់អត្តសញ្ញាណ កាន់ដុំថ្ម។
ប្រភពដដែលបន្តថា នៅមុនពេលកេីតហេតុ ជនរងគ្រោះទាំងពីរនាក់ខាងលើ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាស្គូពី
ពណ៌ក្រហម គ្មានស្លាកលេខ ចេញពីផ្ទះឆ្ពោះទៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល។ ពេលជនរងគ្រោះជិះមកដល់មុខផ្សារបែកចានស្រាប់តែមានបក្ខពួកជនសង្ស័យ ជិះម៉ូតូចំនួន៥គ្រឿងដេញតាមពីក្រោយនិងយកដុំថ្មគប់ទៅលើជនរងគ្រោះ ហើយជនរងគ្រោះបាននាំគ្នាជិះម៉ូតូគេចខ្លួនដល់ចំណុចខាងមុខមន្ទីរពេទ្យបង្អែកស្រុក ក៏បានបត់ម៉ូតូត្រឡប់ទៅទិសខាងលិចក្នុងគោលបំណងទៅផ្ទះវិញ ពេលនោះជនសង្ស័យនឹងបក្ខពួកក៏បានបត់ម៉ូតូដេញតាមពីក្រោយទៀត ពេលដេញដល់ចំណុចកើតហេតុជនសង្ស័យនិងបក្ខពួកបានយកខ្សែក្រវាត់វាយទៅលើជនរងគ្រោះឈ្មោះឌី សម្បត្តិ ចំនួនពីរខ្សែក្រវាត់ចំក្បាល និងយកដុំថ្មគប់ចំមុខជនរងគ្រោះឈ្មោះមុត ឧត្ដម ទើបបណ្ដាលជនរងគ្រោះរេចង្កូតដួលម៉ូតូធ្លាក់ចូលប្រឡាយទឹកស្អុយនៅចិញ្ចើមផ្លូវជាតិលេខ៤ ហើយជនរងគ្រោះឈ្មោះមុត ឧត្ដម ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយឈ្មោះ ឌី សម្បត្តិ មានរបួសស្រាលសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។
ចំពោះសាកសពជនរងគ្រោះឈ្មោះ មុត ឧត្ដម ត្រូវក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ