បុរសចិត្តសឿងរឿងចរាចរណ៍បន្តិចបន្តួចឈានដល់ការប្រើហិង្សាវាយកម្ទេចកញ្ចក់រថយន្តគេ

ចែករំលែក៖

ភ្នំពេញ៖ បុរសចិត្តសឿងម្នាក់បានប្រើអំពើហិង្សាដោយយកមួកសុវត្ថិភាពដោះចេញពីក្បាលវាយកំទេចកញ្ចក់រថយន្តរបស់គេខណៈដែលមានបញ្ហាចរាចរបន្តិចបន្តួចកើតឡើង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង០០នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតត្រង់ចំណុចផ្លូវកែងវត្តថ្វាយដង្គុំផ្លូវ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា។ អ្នកដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា ដំបូងស្ថានភាពចរាចរណ៍តាមបណ្តោយផ្លូវនេះមានលក្ខណៈកកស្ទះ ហើយរថយន្តជនរងគ្រោះម៉ាក SEINNA​ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AD-6638 ធ្វើដំណើរពីទិសខាងត្បូងទៅជើងស្របគ្នានិងម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកពាក់ស្លាកលេខភ្នំពេញ1FF-5778ដែលបើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ។ ហើយពេលនោះរថយន្តខាងលើក៍បានប៉ះម៉ូតូពីក្រោយបន្តិចម្ចាស់រថយន្តក៍បានចុចកញ្ចក់ចុះបម្រុងនឹងសុំទោសស្រាប់តែបុរសចិត្តសឿងចុះពីលើម៉ូតូក្នុងសភាពខឹងសម្បារយ៉ាងខ្លាំង ធ្វើសកម្មភាពរកវាយម្ចាស់រថយន្ត តែពេលម្ចាស់រថយន្តបានបិទកញ្ចក់រថយន្តវិញស្រាប់តែបុរសម្ចាស់ម៉ូតូដោះមួកសុវត្ថិភាពចេញពីក្បាលមកវាយកម្ទេចកញ្ចក់រថយន្តតែម្តង។ ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍មនោរម្យចុះអន្តរាគមន៍ ហើយភាគីទាំងពីរបានបញ្ចប់រឿងដោយខាងភាគីម៉ូតូសងទៅខាងភាគីរថយន្តចំនួន២០០ដុល្លារ ហើយទៅផ្ទះរៀងៗខ្លួន៕ ស សម

20160314230652

20160314230658

20160314230704

...

20160314230712

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print