ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានដាក់លិខិតផ្លូវការទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយស្នើឱ្យលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បងនៅថ្ងៃទី២០ មិថុនាខាងមុខនេះ! ។
គួរបញ្ជាក់ថា បន្ទាប់ពីមានការស្នេីសុំពីសំណាក់សម្តេចតេជោ ហ៊ុន សែន ឱ្យលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បងនៅថ្ងៃទី២០ មិថុនាខាងមុខនេះ។
នៅព្រលប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រលប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចលុបចោលទាំងស្រុងនូវការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលគ្រោងធ្វើឡើង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីមានការស្នើពី សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមអានព័ត៍មានលម្អិតនៅក្នុងលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដូចខាងក្រោម៖