ខេត្តព្រៃវែង,រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤១នាក់ បន្ថែមទៀត នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៨ ដូចខាងក្រោម:
១- ក្រុងព្រៃវែង ចំនួន ២នាក់
២- ស្រុកព្រះសេ្តច ចំនួន ១២នាក់
៣-ស្រុកពាមជរ ចំនួន ១១នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៥- ស្រុកបាភ្នំ ចំនួន ៤នាក់
៦- ស្រុកពាមរក៍. ចំនួន ៣នាក់
៧- ស្រុកមេសាង ចំនួន ៣នាក់
៨- ស្រុកពារាំង ចំនួន ២នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤១នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១,១០៨នាក់ បានព្យាបាល ជាសះស្បើយ ៥២១នាក់ កំពុងសំរាកព្យាបាល ៥៧៥នាក់ និងស្លាប់ ១២នាក់។
ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងកាត់ផ្តាច់ការចម្លងចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ ជូនអាជ្ញាធរជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុករៀង រាល់ម៉ោងធ្វើការ រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃ ក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។
ចំពោះអ្នកដែលពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២(ពីរ)ដងក្នុង មួសយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់ដោយឡែកតែឯង និងត្រូវអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់ បំផុត ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ” របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ, សិលា