រដ្ឋបាលខណ្ឌដូនពេញ​៖​ ចុះរៀបចំសន្តិសុខ អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់​ ក្នុង​មូលដ្ឋាន​

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ នៅថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ គិតត្រឹមម៉ោង១១​ និង៣០នាទីព្រឹក បានចាត់ឱ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ លោក ជូន វិចិត្រ អធិការរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ និងលោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌបានចុះអនុវត្តការងារចុះរៀបចំសន្តិសុខ អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់​ ក្នុង​មូលដ្ឋានរបស់ខ្លួន។

ក្នុង​ប្រតិបត្តិការ​ចុះអនុវត្តការងារចុះរៀបចំសន្តិសុខនេះ​ មានដូចខាងក្រោម៖

*១/.ចុះរៀបចំសន្តិសុខ អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ តាមតម្រាយផ្លូវសម្តេចតេជោ និងគណៈប្រតិភូឆ្លងកាត់

*២/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវលេខ ៩០០ ៧០ ១១០ ១៥ ១០៦ ១០៨ ៥១ ១៣ ១៤៤ ១៤៨ ៥ ជាលទ្ធផល÷
-ស្ទូចរថយន្តចតឥតសណ្តាប់ធ្នាប់យកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌដូនពេញចំនួន ០២គ្រឿង និងចាក់សោកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០២គ្រឿង
-បានផ្សព្វផ្សាយណែនាំលុបបំបាត់ផ្សារក្រមួន និងមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។

*៣/.បានចុះប្រមូលសំរាមចេញខុសម៉ោង និងបាញ់ទឹកលាងសម្អាតតាមដេប៉ូសំរាមបណ្តោះអាសន្ន តាមសួនច្បារមុខព្រះបរមរាជវាំង រហូតដល់ផ្សាររាត្រី សួនលោកតា ក្រម ង៉ុយ ។

*៤/.ចុះរៀបចំបាញ់ថ្នាំសម្លាប់មេរោគ អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់នៅជុំវិញ និងខាងក្នុងមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាបឋមសិក្សាហាំងង៉ោស្រះចក វិទ្យាល័យ ហ៊ុន សែនប៊ុន រ៉ានីវត្តភ្នំ អនុវិទ្យាល័យ ចតុមុខ សាលាបឋមសិក្សា ព្រះនរោត្តម វិទ្យាល័យ អនុវត្ត៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print