ភ្នំពេញ, ក្រុមហ៊ុន THT (ប្ដូរលុយ វេរលុយ ង៉ូវ ឈៀ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៧Eo ផ្លូវលេខ ១៩៩ សង្កាត់ទួលស្វាយព្រៃ២ មានអ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់ គឹជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ
ក្រុមហ៊ុន THT (ប្ដូរលុយ វេរលុយ ង៉ូវ ឈៀ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៧Eo ផ្លូវលេខ ១៩៩ សង្កាត់ទួលស្វាយព្រៃ២ ខខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់ គឹជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕