ភ្នំពេញ, នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,ផ្សារទំនើប Aeon Maxvalu សាខា ខាលែនឌែល ម៉ល ដែលមានទីតាំងនៅក្នុងតំបន់បឹងកក់ (Phnom Penh City Center) សង្កាត់ស្រះចក អ្នកជំងឺកូវីដ១៩ បានចូលទិញនំចំណីនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនើប Aeon Maxvalu សាខា ខាលែនឌែល ម៉ល ដែលមានទីតាំងនៅក្នុងតំបន់បឹងកក់ (Phnom Penh City Center) សង្កាត់ស្រះចក ខខណ្ឌដូនពេញរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖៣០ ដល់ម៉ោង ១០៖៥០។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានចូលទិញនំចំណីនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ, សិលា