ភ្នំពេញ, ធនាគារ អេស៊ីលីដា សាខាចំការដូង ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២១៧ សង្កាត់ដង្កោ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្កលិកផ្នែកបេឡា ធ្វើការនៅទីតាំងខាងលើនេះ ! ។ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងនៅវេលាម៉ោង ៤និង៥៥ នាទីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ
ធនាគារ អេស៊ីលីដា សាខាចំការដូង ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២១៧ សង្កាត់ដង្កោ ខខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្កលិកផ្នែកបេឡា ធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ, សិលា