ភ្នំពេញ, នៅវេលាម៉ោង ៥និង ០២នាទីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ផ្សារទំនើប Aeon សាខាទី១ ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺកូវីដ១៩ បានចូលទិញនំចំណីនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ
ផ្សារទំនើប Aeon សាខាទី១ ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១២៖០០ (ហាងលក់សម្លៀកបំពាក់ស្ថិតនៅជាន់ទី១ និងកន្លែងលក់នំខេក នៅជាន់ផ្ទាល់ដី) នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១១៖៥០ ដល់ ១២៖១០ (ផ្សារទំនើបជាន់ផ្ទាល់ដីទិញបន្លែ និងកន្លែងលក់នំខេកជាន់ផ្ទាល់ដី)។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ បានចូលទិញនំចំណីនៅទីតាំងខាងលើនេះ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕