ភ្នំពេញ, នៅព្រលប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, ហាង Paris Baguette សាខាបឹងកេងកង១ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣១០ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ១៩ បានចូលទិញនំបុ័ង នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ
ហាង Paris Baguette សាខាបឹងកេងកង១ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ នៅពេលរសៀល។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ បានចូលទិញនំបុ័ង នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19,ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕