ភ្នំពេញ, នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ផ្ទះសំណាក់ ផ្កាលាភ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៥ ផ្លូវលេខ ៤៧៨ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ធ្វើការនៅ
៊ផ្ទះសំណាក់ ផ្កាលាភ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៥ ផ្លូវលេខ ៤៧៨ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕