ភ្នំពេញ៖ បើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,៣៦៦,២០៧នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៣៣.៦៦%។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៦៥៩នាក់ទៀត ជាសះស្បើយ ៦២១នាក់ និងស្លាប់ ១៧នាក់៖
– ករណីឆ្លងសហគមន៍ ៦០៧នាក់
– អ្នកដំណើរពីបរទេស ៥២នាក់
គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 42,711 នាក់
– អ្នកជាសះស្បើយ= 37,489 នាក់
– អ្នកស្លាប់= 431 នាក់ ៕
...
ដោយ, សិលា