ក្រសួងធនធានទឹក និងឧតុនិយម ស្តារឡើងវិញព្រែកនាំដីល្បប់ចំនួន ២ ខ្សែឃុំព្រែកស្តី ស្រុកកោះធំ

ចែករំលែក៖

ខេត្តកណ្តាលៈ​ ព្រែកនាំដីល្បប់ចំនួន ២ ខ្សែ បន្ថែមទៀត គឺព្រែក យាយហាយ និងព្រែក បែក មានប្រវែងសរុប ៦.៧៥០ ម៉ែត្រ ស្ថិតក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ស្តារឡើងវិញ ជាមួយនឹងការសាងសង់សំណង់សិល្បការ ដើម្បីនាំទឹក និងរក្សាទឹកទុក សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំ សរុបប្រមាណ ៤០០ ហិកតា ។
ភ្លឺព្រែកសរុបប្រវែង ១០.០៥០ ម៉ែត្រ ក៏នឹងក្លាយទៅជាផ្លូវលំជនបទ សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល របស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ៕​ សុខ​ ខេមរា

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print