ភ្នំពេញៈ នារសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការការងារជាមួយ លោក Nikolay Fedorov អនុប្រធានទី១ ក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី ព្រមទាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរសភា៕ អត្ថបទព្រឹទ្ធសភា