នៅក្នុង​ឆ្នាំ២០២១នេះ៖​ វិស័យ​ឧស្សាហកម្ម​ ​ត្រូវបាន​ព្យាករ​ថា​ នឹងមាន​កំណើន​ក្នុង​អត្រា ៥,៩%​

ចែករំលែក៖

ភ្នំពេញ​៖ បើ​យោងតាម​សារាចរ​ណែនាំ​ស្តីពី​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ព​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២២ ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ ​នាពេល​ថ្មីៗ​នេះ​ បានបញ្ជាក់ថា៖​ វិស័យ​ឧស្សាហកម្ម​ ​ត្រូវបាន​ព្យាករ​ថា​ នឹងមាន​កំណើន​ក្នុង​អត្រា​៥,៩% ក្នុង​ឆ្នាំ​២០២១​ និង​៨,២% ក្នុង​ឆ្នាំ​២០២២​ដោយសារ​ការរំពឹងទុក​នូវ​ការ ងើបឡើង​វិញ​ជា​បណ្តើរៗ​នៃ​សកម្មភាព​ផលិតកម្ម​,​តម្រូវការ​សកល​និង​ហូរ​ទុនវិនិយោគ​។

​វិស័យ​ឧស្សាហកម្ម​ត្រូវបាន​ព្យាករ​ថា​ ​នឹងមាន​កំណើន​ក្នុង​អត្រា​៥,៩% ក្នុង​ឆ្នាំ​២០២១​និង​៨,២%​ក្នុង​ឆ្នាំ​២០២២​គឺ​ដោយ​ផ្អែកទៅលើ​អនុវិស័យ​កាត់ដេរ​ដែល​ត្រូវបាន​ព្យា ករ​នឹង​កើន​ឡើងវិញ​ក្នុង​អត្រាកំណើន​ទាប ៤,៦% ក្នុង​ឆ្នាំ ២០២១ និង ៦,០% ក្នុង​ឆ្នាំ ២០២២ ដោយសារ​ការ​ងើប​ឡើងវិញ​នូវ​តម្រូវការ​សក​លប​ន្ទា​ប់​ពី​ការយាយី​ដ៏ ធ្ងន់ធ្ងរ​ពី​វិបត្តិ​ដ៏​ធី​កូដ​-១៩ ពិសេស​មកលើ​ប្រទេស​ដៃគូ​នាំចេញ​សំខាន់ៗ​របស់​កម្ពុជា​រួមមាន​៖ សហភាព​អឺរ៉ុប និង សហរដ្ឋអាមេរិក​។

​ចំណែក​អនុវិស័យ​សំណង់​ត្រូវបាន​ព្យាករ​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រាកំណើន​ទាប​ក្នុង​រង្វង់២,៩% ក្នុង​ឆ្នាំ ២០២១ និង ៧,៨% ក្នុង​ឆ្នាំ ២០២២ ដោយសារ​ការរំពឹង ទុក​នូវ​ការ​ត្រឡប់មកវិញ​នៃ​លំហូរ​ទុនវិនិយោគ​ពី​បរទេស និង​ការ​ងើបឡើង​វិញ​នូវ​តម្រូវការ​ក្នុងស្រុក ។​

​ដោយឡែក​អនុវិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​ដែល​កំពុង​បង្ហាញ​នូវ​សញ្ញា​នៃ​ការធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​ត្រូវបាន​ព្យាករ​ថា​នឹង​បន្ត​មាន​កំណើន​ខ្ពស់​ក្នុង​អត្រា ១២,៥% ក្នុង​ឆ្នាំ​២០២១ និង ១២,៧% ក្នុង​ឆ្នាំ ២០២២ ដោយសារ​ការរំពឹងទុក​នូវ​ការបន្ត​កើនឡើង​សកម្មភាព​ផលិតកម្ម​ដើម្បី​បម្រើការ​ប្រើប្រាស់​ក្នុងស្រុក​និង​ការ នាំចេញ​ផលិតផល​កម្មន្តសាល​មិនមែន​កាត់ដេរ ។

​ជារួម​វិស័យ​ឧស្សាហកម្ម​កម្ពុជា​នៅមាន​សក្តានុពល​ក្នុងការ​រួមចំណែក​ក្នុង​ការលើក​កម​កំណើនសេដ្ឋកិច្ច​ជាតិ​ដូចនេះ​ទាមទារ​នូវ​ការបន្ត​ជំរុញ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិ​យា កាស​វិនិយោគ​,​ការជំរុញ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​សម្រាប់​ការនាំចេញ​,​ការពង្រឹង​ការតភ្ជាប់​និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ជាដើម សំដៅ​ពង្រឹង​កាព​ប្រកួតប្រជែង និង​ពន្លឺ​ន​ពិពិធ​កម្ម​សេដ្ឋកិច្ច​។​

​រាជរដ្ឋាភិបាល​បានបង្ហាញ​ភាពមិនច្បាស់លាស់​អំពី​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ក្នុង​ឆ្នា​២០២១​នេះ​ដោយសារ​ការបន្ត​រីក​រាលដាល​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​ឆ្នាំ ​២០២១ បាននិងកំពុង​តែ​ដាក់​សម្ពាធ​បន្ថែម​និង​កាន់តែ​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ចកម្ពុជា​ដែល​នឹង​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ឆ្នាំ ២០២១ អាច​នឹងមិន​សម្រេចបាន​តាមការរំពឹងទុក​កាលពីដើមឆ្នាំ​។​ជាក់ស្តែង​វិស័យ​ដែល​ត្រូវបាន​រំពឹងថា​នឹង​ជួយ​ជំរុញ​កំណើន​ឡើងវិញ​បាននិងកំពុង​ទទួលរ​ង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ ដែល​ក្នុងនោះ​រួមមាន​៖អនុវិស័យ​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​,​អនុវិស័យ​លក់ដុំ​-​រាយ​, អនុវិស័យ​សំណង់​និង​អចលនទ្រព្យ​,អនុវិស័យ​កាត់ដេរ​,អនុវិស័យ​កម្មន្តសាល​មិនមែន​ កាត់ដេរ​និង​អនុវិស័យ​ដឹកជញ្ជូន​ជាដើម​។​

​រាជរដ្ឋាភិបាល​បាន​វាយតម្លៃ​អំពី​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ ២០២១ ត្រូវបាន​ប៉ាន់ស្មាន​កាលពីដើមឆ្នាំ​ថា​នឹងមាន​កំណើន ៤% ស្រប​ពេលដែល ផ​. ស​.​ស តាម​ថ្លៃ បច្ចុប្បន្ន​ត្រូវបាន​ប៉ាន់ស្មាន​ស្មើនឹង ១១៦,៧១១ ប៊ី​លាន​រៀល​ដោយ​ផ្អែកលើ​សម្មតិកម្ម​សំខាន់​នៃ​វិសាលភាព​និង​ប្រសិទ្ធភាព​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​គួបផ្សំ នឹង​គោលនយោបាយ​គាំទ្រ​នានា​ដែល​ជួយ​ជំរុញ​សកម្មភាព​ផលិតកម្ម​,​តម្រូវការ​ប្រើប្រាស់​និង​ការបង្កើន​ទំនុកចិត្ត​សម្រាប់​ការវិនិយោគ ។​

​គួរ​បញ្ជាក់ថា​ ​កន្លងមកនៅក្នុង​ឆ្នាំ២០២០​ កំណើនសេដ្ឋកិច្ច​កម្ពុ​ជាស​ម្រេច​បាន​ក្នុង​អត្រា -៣,១% ដែល​កំណើន​នេះ​ដោយសារ​ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​វិស័យ​សេវា កម្ម​និង​វិស័យ​ឧស្សាហកម្ម​ខណៈ​វិស័យ​កសិកម្ម​នៅ​រក្សាបាន​កំណើន​វិជ្ជមាន ។ ការធ្លាក់ចុះ​នេះ​បានធ្វើឱ្យ ផ​.​ស​.​ស សម្រាប់​មនុស្សម្នា​ក៏បាន​ត្រឹម ១ ៦៥៣ ដុល្លារ អាមេរិក​។ ជាមួយគ្នានេះ​ ​អត្រា​អតិផរណា​មធ្យម​ប្រចាំឆ្នាំ​ស្ថិតក្នុង​រង្វង់ ២,៩% និង​អត្រា​ប្តូរប្រាក់​មធ្យម​គឺ​ប្រមាណ ៤ ១៨០ រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក ៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print