ភ្នំពេញ, គ្លីនិកធ្មេញ រៀលធីស ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦២ ផ្លូវV១១០ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅព្រឹកថ្ងៃទី 23 ខែមិថុនាឆ្នាំ 2021។
📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ គ្លីនិកធ្មេញ រៀលធីស ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦២ ផ្លូវV១១០ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ
រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១។ មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19,ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព៕
ដោយ, សិលា