ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលធ្លាប់ចូលផ្សារវាលយន្តហូបបង្អែម
ស្ត្រីឈ្មោះនាង ស៊ុក គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ព្រោះអ្នកលក់មានវិជ្ជមានកូវីដ-១៩។
រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ទៀតថាម្ចាស់តូបដែលមានជំងឺកូវីដ-១៩មាន ឈ្មោះ នាង ស៊ុក ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរអ្នកលក់បង្អែមនៅផ្សារវាលយន្តស្ថិតនៅ ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងបុរសឈ្មោះ អ៊ិន វណ្ណា អាយុ ៦០ឆ្នាំ រស់នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ។
រដ្ឋបាលខេត្តស្វាយរៀងសូមមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
– ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ (COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន