អាជ្ញាធរខេត្តកំពង់ចាម បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៨ នាក់ទៀត នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១

ចែករំលែក៖

ខេត្តកំពង់ចាម,ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦៨នាក់ ក្នុងនោះ កោះសូទិន ០២នាក់ ស្រុកស្ទឹងត្រង់ ០១នាក់, ស្រុកចំការលើ ០១នាក់, ស្រុកកំពង់សៀម ០២នាក់ ស្រុកព្រៃឈរ ០៦នាក់, ស្រុកបាធាយ ១០នាក់, ស្រុកស្រីសន្ធរ ០៣នាក់ ស្រុកជើងព្រៃ ២១នាក់, ស្រុកកងមាស ១១នាក់, មកពី ខេត្តកំពង់ធំ ១០នាក់ និងខេត្តតាកែវ ០១នាក់ ក្នុងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅស្រុកកោះសូទិន, ស្រុកស្ទឹងត្រង់, ស្រុកកំពង់សៀម, ស្រុកចំការលើ ស្រុកស្រីសន្ធរ បងប្អូនកម្មករ-កម្មការិនីរោងចក្រនៅស្រុក បាធាយ, ស្រុកជើងព្រៃ, ស្រុកព្រៃឈរ, ស្រុកកងមាស បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និង សាធារណៈជនទាំងអស់ អំពីករណ៏រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦៨នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី ពលករចំណូលស្រុក និងអ្នកសង្ស័យ ចំនួន៥៣៨នាក់ ទទួលបានលទ្ធផលតេស្ត រហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន៦៨នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង ៦៨នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ (អ្នកកំពុងសម្រាកព្យាបាល ចំនួន៥៦៨នាក់) និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយ ប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនិងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print