អាជ្ញាធរខេត្តត្បូងឃ្មុំ រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៥នាក់ និងមានករណីជាសះស្បើយចំនួន ១៣នាក់ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១

ចែករំលែក៖

ខេត្តត្បូងឃ្មុំ,នៅថ្ងៃពុធ ១៤កើត ខែបមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែល រស់នៅក្នុងស្រុកមេមត់ ស្រុកក្រូចឆ្មារ ស្រុកពញាក្រែក ស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជ្រាបថា ករណីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង * ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ “ នេះ យោងលទ្ធ ផលតេស្តរហ័ស (Rapid Test) បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៤៥នាក់ ដែលមានឈ្មោះដូចខាង ក្រោម៖

ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះ ពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និង អ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៥នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើ បងប្អូនប្រជាពលរដ្ឋមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យ ផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបង ប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៩៨៣ ៦៣៩ ០៩៧ ៦៤៧ ៧៧៣៧/ ០១២ ៩៦៨ ៤៣២ និង០៩៧ ៩៧៩ ៩៨៩៨។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្ត ឱ្យបានម៉ឺងមាត់នូវវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំនានារបស់ក្រសួងសុខាភិបាល ពិសេស ការអនុវត្តវិធានការ ”៣ការពារ ៣កុំ” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print