ខេត្តរតនគិរី៖ នៅវេលាម៉ោង៥នឹង៣០នាទីព្រឹកថ្ងៃទី១៧ខែមិនា ឆ្នាំ២០១៦ត្រង់ចំណុចទល់មុខមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ស្តិតនៅភូមិទេសអន្លុង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកបឹងកន្សែង។
បុរសដែលលង់ទឹកស្លាប់មានឈ្មោះ ស៊ន ជា អាយុ៥២ឆ្នាំជនជាតិគ្រឹង រស់នៅភូមិវ៉ាយឃុំកាជន់ស្រុកវើុនសៃ ខេត្តរតនគិរី។
សមត្ថកិច្ចបានចុះធ្វើកោសល្យវិច្ឆ័យ កម្លាំងប៉េអឹមក្រុង កម្លាំងប៉ុស្តិ៍បឹងកន្សែង កម្លាំងនគរបាលក្រុងបានលុង នឹងនគរបាលជំនាញកោសល្យវិច្ច័យនៃស្នងការដ្ឋាននគបាលខេត្ត ដោយបញ្ជាក់ថា បុរសម្នាក់នេះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន៕
...
ដោយ៖ វុទ្ធឦសាន