ខេត្តកែប, រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៨នាក់ថ្មីបន្ថែមទៀត ក្នុងនោះស្រីចំនួន ០៧នាក់ តាមរយៈការធ្វើតេស្តរហ័ស (RDT Test COVID-19) ដែលមានឈ្មោះ និងអាសយដ្ឋាន ដូចខាងក្រោម៖
រដ្ឋបាលខេត្តកែប សូមបញ្ជាក់ ថាបុគ្គលវិជ្ជមានដែលមានឈ្មោះខាងលើនេះ ជាបុគ្គលដែលប៉ះពាល់ដោយផ្ទាល់ និងកម្មករ កម្មការិនីបម្រើការងារនៅ រោងចក្រពូចិន ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត និង សិប្បកម្ម ហុង លី ដែលមានអាសយដ្ឋាននៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ខេត្តកែប។ ដោយឡែកបុគ្គលផ្សេងទៀត ដែលបានប៉ះពាល់ជាមួយករណីនេះ ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត បាន និងកំពុងស្វែងរកបន្តទៀត ដើម្បីចាត់ចែងអនុវត្តវិធានការសុខាភិបាល។
រដ្ឋបាលខេត្តកែប . សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅអចិន្ត្រៃយ៍នៅខេត្តកែបទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹង រោងចក្រពូចិន និង សិប្បកម្ម ហុង លី ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងជាមួយ បុគ្គលវិជ្ជមានខាងលើ ប្រសិនបើមានរោគសញ្ញាដូចជា ហៀរសំបោរ ឡើងកម្ដៅ ផ្តាសាយ ឈឺបំពង់ក ថប់ដង្ហើម ក្អក ឬមានរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមទាក់ទងមកក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត តាមរយៈ ទូរស័ព្ទលេខ ០១៦ ៣៣៤ ៣៣៣ ឬ អាជ្ញាធរមូលដ្ឋាននៅជិតបំផុត ដើម្បីពិភាក្សា និងរៀបចំយកសំណាកធ្វើត ស្តរកមេរោគកូវីដ-១៩ឱ្យបានឆាប់បំផុត។
រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្តតាមសេចក្តី ណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូរ៉ដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែប ឲ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការការពារ និង ៣កុំ » ជាពិសេស វិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀស ផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕
ដោយ, សិលា