ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ធ្វើតេស្តវ៉ាក់សាំងបង្ការជំងឺមហារីក​លេីអ្នកជំងឺដំបូងម្នាក់ ដើម្បីធ្វើតេស្តដំណាក់កាលទី២

ចែករំលែក៖

អន្តរជាតិ​៖ បើ​តាមគេហទំព័រ CTS (Clinical trial sarena) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១​នេះ​ បានដកស្រង់ចេញផ្សាយពី​​ក្រុមហ៊ុនផលិតឱសថអាល្លឺម៉ង់ BioNTech បានបញ្ជាក់ថា អ្នកជំងឺម្នាក់ដំបូងបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺមហារីក នៅក្នុងការធ្វើតេស្ដដំណាក់កាលទី ២ សម្រាប់ជំងឺមហារីកស្បែកមួយប្រភេទ ឬគេស្គាល់ថា មេឡាណូម៉ា (melanoma)។

គេហទំព័រ CTS បាននិយាយបន្ថែមថា​ បេក្ខភាពវ៉ាក់សាំងដែលដើរតួបង្ការផង និងព្យាបាលជំងឺមហារីកផងរបស់ក្រុមហ៊ុន BioNTech មានឈ្មោះថា BNT111។ ការធ្វើតេស្ដដំណាក់កាលទី ២ គឺកំពុងសិក្សាពីប្រសិទ្ធភាព វ៉ាក់សាំង BNT111 ដែលត្រូវបានចាក់រួមគ្នាជាមួយថ្នាំព្យាបាលជំងឺមហារីកស្បែក សេមីភ្លីម៉ាប់ (cemiplimab) ឬ លីបតៃយ៉ូ (Libtayo) ដើម្បីព្យាបាលជំងឺមហារីក melanoma។ ការធ្វើតេស្ដនេះត្រូវបានដឹកនាំ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន រីជែនែរ៉ូន (Regeneron) ដែលជាក្រុមហ៊ុនផលិតថ្នាំ Libtayo រួមគ្នាជាមួយក្រុមហ៊ុន សាណូហ្វី (Sanofi)។

គួរជម្រាបថា​ ចំពោះ​ការធ្វើតេស្ដវ៉ាក់សាំងមហារីក BNT111 ទទួលបានការអនុញ្ញាតពី អាជ្ញាធរនិយ័តករនៅក្នុងសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, អូស្រ្តាលី, ប៉ូឡូញ, អ៉ីតាលី, អាល្លឺម៉ង់ និងអេស្ប៉ាញ។

គួរបញ្ជាក់ថា​ ការធ្វើតេស្ដនេះទៀតសោត មានផែនការចុះឈ្មោះ អ្នកជំងឺស័្មគ្រចិត្តចូលរួមក្នុងការធ្វើតេស្ដចំនួន ១២០នាក់ ដើម្បីវាយតម្លៃពីផលប៉ះពាល់ និងប្រសិទ្ធភាព នៅពេលប្រើប្រាស់វ៉ាក់សាំង BNT111 តែមួយគត់ និងនៅពេលប្រើប្រាស់រួមគ្នាជាមួយថ្នាំ Libtayo៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print