ភ្នំពេញ, នៅល្ងាចថ្ងៃទី24 ខែមិថុនា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, ធនាគារ អេសុីលីដា (ACLEDA Bank) សាខាផ្លូវម៉ៅសេទុង ដែលមានទីតាំងស្ថិតនៅលើផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក អ្នកជំងឺ កូវីដ១៩ (COVID-19) គឺជាបុគ្គលិកខាងផ្នែកបេឡា ធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ធនាគារ អេសុីលីដា (ACLEDA Bank) សាខាផ្លូវម៉ៅសេទុង ដែលមានទីតាំងស្ថិតនៅលើផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
⏰ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១។
🔥 មូលហេតុ៖ អ្នកជំងឺ កូវីដ១៩ (COVID-19) គឺជាបុគ្គលិកខាងផ្នែកបេឡា ធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា