ម្យ៉ាងដែរ! លោក​ប្តីចិត្តធម៍​ ហ៊ា​នគាស់ផ្ទះ​ប្រពន្ធចុង​ លួចយកលុយ​ឲ្យ​ប្រពន្ធដើម ​នៅខេត្ត​ត្បូងឃ្មុំ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ចែករំលែក៖

ខេត្ត​សៀមរាប៖​ តេីលេីលោកនេះមានលោកប្តីចិត្តធម៍ប៉ុន្មានណា​ ដែល​ហ៊ាន​ធ្វើ​បែប​នេះ​ ដោយ​សម្រេច​ចិត្ត​គាស់ផ្ទះ​ប្រពន្ធចុង​ លួចយកលុយ​ឲ្យ​ប្រពន្ធដើម​ រហូត​កម្លាំង​សមត្ថកិច្ច​ជំនាញ​ខេត្ត​ត្បូង​ឃ្មុំ​ បេីការស្រាវជ្រាវ​រហូត​ឈានដល់​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ ​

បេីយោង​តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលមូលដ្ឋាន​ បានឱ្យដឹងនៅ​ថ្ងៃទី​២៤​ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​ប្រពន្ធចុង និង​ដោយមានការចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ទិត្យ ណា​រ៉ុង ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​,​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ,​លោក​វរសេនីយ៍ឯក ណុប សារ៉ាត់​ លោក​វរសេនីយ៍​ស្នងការរង​ជា​ជំនួយ​ការដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់បាន​ឲ្យ​រូបលោក ដឹកនាំ​បើក​ការស្រាវជ្រាវ ជាមួយ​នគរបាល​មូលដ្ឋានដើម្បី​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យយកមក​សួរនាំ​។

មន្រ្តីដដែល​ បន្តថា​ ជនសង្ស័យ​មានឈ្មោះ យ៉ែម សំណាង ភេទ​ប្រុស អាយុ៤៨​ឆ្នាំ មុខរបរ គក់ជេ​រថយន្ត មាន​ស្រុកកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ត្រូវ​បានឃាត់ខ្លួន​កាលពីវេលា​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃ​២៣ ​ខែមិថុនា​ ឆ្នាំ​២០២១ ស្ថិត​នៅផ្ទះជនរងគ្រោះ​ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។​

ប្រភពដដែល​ បានបន្ថែមទៀតថា​ ជនសង្ស័យ​មានឈ្មោះ យ៉ែម សំណាង ជាប់ពាក់ព័ន្ធ​ករណី អំពើ​លួច​មាន​ស្ថាន ទម្ងន់ទោស ( គាស់​ស័ង្កសី​)​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា​ ឆ្នាំ​២០២១​ ត្រង់ចំណុច​ក្នុងផ្ទះ​ជនរងគ្រោះ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប។​ ចំពោះ​ការឃាត់ខ្លួននេះ​ ដោយយោងតាមពាក្យបណ្តឹង​ជនរងគ្រោះឈ្មោះ បឿ ឈុន​នី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរអ៊ុតសក់ នៅ​ផ្សារកណ្ដាល រស់នៅ​បច្ចុប្បន្ន ភូមិ ឃុំ កើតហេតុ​ខាងលើ ចុះ​ថ្ងៃទី​២៣​ខែមិថុនា ឆ្នាំ ២០២១ ។​

មន្រ្តីដដែល​ បានបញ្ជាក់បន្ថែមថា​ មុនពេល​កើតហេតុ​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០២១ ជន​រងគ្រោះ បាន​ចាក់សោរ​ទ្វារផ្ទះ​ទុកចោល ហើយ​ទៅ​មើល​ម្តាយ​ឈឺនៅ​ខេត្ត​ត្បូងឃ្មុំ​ លុះ​រហូតដល់​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០២១​ ​ជនរងគ្រោះបាន​ត្រឡប់មកផ្ទះវិញក៏​ឃើញ​ផ្ទះ​មាន​ស្នាម​គាស់ ​និង​រើកកាយ​នៅក្នុង​បន្ទប់ដេក​របស់​ជនរ​ង​គ្រោះ​ដោយ​បាត់បង់​ប្រាក់​ដុល្លារ​ចំនួន​១២៤០០​ដុល្លារ, ខ្សែក​.​មាស​០១​ខ្សែ ទម្ងន់​១​តម្លឹង (​ទ្រព្យសម្បត្តិ​ទាំងអស់របស់​ជនរងគ្រោះ​ដាក់​ក្នុង​ស្រោមខ្នើយ​ក្នុង​បន្ទប់ដេក )​។​

ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ហើយ លោក​ស្នងការ​ខេត្ត​ បាន​ដឹកនាំ​ចុះ​បានធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ទៅលើ​សង្ស័យ​ឈ្មោះ យ៉ែម សំណាង ត្រូវជា​ប្តី​ចុង​របស់​ជនរងគ្រោះ​ហើយ​កម្លាំង​សមត្ថកិច្ច​បាន​នាំឈ្មោះ យ៉ែម សំណាង យកមក​ធ្វើការ​សាកសួរនៅ​ការិយាល័យ​ជំនាញ​។​

បន្ទាប់​ពី​ឃាត់ខ្លួន​​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា៖ រូប​គាត់​​ពិតជា​បាន​ធ្វើ​សកម្មភាពដូច​ករណី​ខាងលើនេះ​ពិតប្រាកដ​មែន នៅ​ព្រឹក​ថ្ងៃទី១៩ ​ខែមិថុនា​ ឆ្នាំ២០២១ដោយ​ឃើញ​ជនរងគ្រោះ​មិន​នៅផ្ទះ​(​ប្រពន្ធចុង​របស់គាត់​)​ គាត់​ក៏បាន​ចូលធ្វើ​សកម្មភាព​ដោយ​យកដង្កាប់​កាត់​ស័ង្កសី​បង្អួច​ហើយ​លូកដៃ​បើក​គន្លឹះទ្វារ​ចូល​បន្ទប់​ជនរងគ្រោះ ហើយ​ធ្វើ​សកម្មភាព​លួច​យក​ប្រាក់​ដុល្លារ​ចំនួន​១១២០០​និង ខ្សែក​.​មាស ១​ខ្សែ​មិនដឹង​ទម្ងន់ដើម្បី​យកប្រាក់​ទៅ​ទិញ​រថយន្ត​ក្រោយ​ពេលធ្វើ​សកម្មភាព​ហើយ ខ្លួន​បាន​យកប្រាក់ និង​ខ្សែក ទៅ​ផ្ញើ​ឲ្យ​ប្រពន្ធដើម​នៅ​ខេត្ត​ត្បូងឃ្មុំ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាបបានរៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមនីតិវិធីច្បាប់​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print