អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

ចែករំលែក៖

ខេត្តស្វាយរៀង, បើយោងតាមប្រភពពី រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះដំណើរការតាមរយៈប្រព័ន្ធវីដេអូ Zoom Meeting ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត លោក សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង ស្រុកទាំង៨ លោកនាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីសុខាភិបាលដែលជាកងទ័ពអាវស មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ធានាបាននូវការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ មន្ទីរ និងសមត្ថកិច្ចពាក់ព័ន្ធនូវចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
១.រដ្ឋបាលក្រុង ស្រុក ត្រូវសហការជាមួយអង្គភាពប្រមូលពន្ធជំរុញការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ក្នុងការបង់ពន្ធអចលនទ្រព្យ និងពន្ធមធ្យោបាយធ្វើដំណើរ ឲ្យបានទាន់ពេលវេលា។
២.អាជ្ញាធរក្រុង ស្រុក ត្រូវអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ជាពិសេសខ្យល់កន្ត្រាក់ រន្ទះ និងត្រូវត្រៀមរៀបចំទីទួលសុវត្ថិភាព ឲ្យបានសមស្រមនៅក្នុងមូលដ្ឋានរបស់ខ្លួន។
៣.មន្ទីរកសិកម្ម ត្រូវគាំទ្រ និងជំរុញការបង្កបង្កើនផលស្រូវរដូវវស្សា ឲ្យបានទាន់ពេលវេលា។
៤.អាជ្ញាធរក្រុង ស្រុក និងគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវសហកាពង្រឹងការយាមកាមឲ្យបានម៉ត់ចត់ និងតាមដានការអនុវត្តការធ្វើចត្តាឡីស័ករបស់បុគ្គលនៅតាមមណ្ឌលចត្តាឡីស័ក ជាពិសេសការធ្វើចត្តាឡីស័កនៅតាមផ្ទះឲ្យបានម៉ឺងម៉ាត់។
៥.ត្រូវបន្តពង្រឹងការអនុវត្តវិធានការពាក់ម៉ាស និងគម្លាតសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់ និងឲ្យមានប្រសិទ្ធភាព។
៦.បន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្តវិធានការរបស់សម្តេចតេជោ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ (៣ការពារ ៣កុំ) រួមមាន ៣ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតបុគ្គល) ៣កុំ(១.កុំចូលទៅកន្លែងបិតជិត ២.កុំទៅកន្លែងមានមនុស្សច្រើន ៣.កុំចាប់ដៃគ្នា)។
៧.ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពង្រឹងវិធានការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់ គ្រឿងញៀនឲ្យមានប្រសិទ្ធភាព៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print