ខេត្តស្ទឹងត្រែង, សេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣០នាក់ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១ គិតត្រឹមម៉ោង ៩ និង ៣០នាទីយប់។
ចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ជាពិសេសគឺការពាក់ម៉ាស និងលាងសម្អាតដៃនឹងអាកុល ឬសាប៊ូជាប់ជាប្រចាំ ព្រមទាំងរក្សាគម្លាតសុវត្ថិភាព។
រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់សាធារណជន ពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា គិតត្រឹមម៉ោង ៩:៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញរបស់ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រចាំនៅគោលដៅចំណុចព្រំប្រទល់ខេត្ត និងប្រចាំការឆ្លើយតបបន្ទាន់តាម គោលដៅក្នុងខេត្ត បានពិនិត្យសុខភាព និងយកសំណាកវិភាគរហ័សចំពោះអ្នកសង្ស័យពាក់ព័ន្ធជំងឺកូវីដ-១៩ ដែលបានធ្វើដំណើរមកពីរាជធានី បណ្តាខេត្តផ្សេងៗដែលមានករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងនោះបានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃមូលដ្ឋានខេត្ត ចំនួន ៣០នាក់ ក្នុងចំណោមអ្នកបានយកសំណាក ធ្វើតេស្ដរហ័សចំនួន ១៤៥នាក់ និងអ្នកធ្វើដំណើរមកពីក្រៅខេត្ត ១នាក់ ក្នុងនោះរួមមានដូចខាងក្រោម៖
អ្នកជំងឺខាងលើបានដាក់ឲ្យសម្រាកព្យាបាល នៅអគារព្យាបាលអ្នកជំងឺកូវីដ-១៩របស់ខេត្តចំនួនពីរកន្លែងដោយឡែកពីគ្នា។
ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត កំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយ នឹងករណីវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ដើម្បីយកសំណាកវិភាគតាមបច្ចេកទេសសុខាភិបាល។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ ប៉ះពាល់ និងធ្លាប់ចេញចូលក្នុង ភោជនីយដ្ឋាន “កាឡាក់ស៊ី” ខាងលើ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដល់រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ សូមទំនាក់ទំនងបន្ទាន់មកក្រុមការងារគ្រូពេទ្យជំនាញតាមរយៈលេខទូរសព្ទ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីយកសំណាកវិភាគរកជំងឺកូវីដ-១៩។
សូមចូលរួមអនុវត្តវិធានការ “៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ជាពិសេសគឺការពាក់ម៉ាស និងលាងសម្អាតដៃនឹងអាកុល ឬសាប៊ូជាប់ជាប្រចាំ ព្រមទាំងរក្សាគម្លាតសុវត្ថិភាព។ អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើនេះ សូមប្រជាពលរដ្ឋ សាធារណជន និងគ្រប់អ្នកពាក់ព័ន្ធទទួលជ្រាប និងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕
ដោយ, សុខ ខេមរា