រដ្ឋ Florida អាមេរិក ប្រកាសអាសន្នក្រោយបាក់ស្រុតខុនដូកម្ពស់១២ជាន់

ចែករំលែក៖

អាមេរិក, អភិបាលរដ្ឋ ផ្លរីដា សហរដ្ឋអាមរិក បានប្រកាសអាសន្នបន្ទាន់ ដើម្បីជួយដល់គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់បាក់ស្រុតអគារខុនដូកម្ពស់១២ជាន់នៅថ្ងៃទី ២៤ខែមិថុនា(ពេលវេលានៅអាមេរិក) បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរបួសជាច្រើននាក់។

សារព័ត៌មាន CNN បានផ្សាយថា អភិបាលរដ្ឋ Florida លោក Ron Desantis បានប្រកាសអាសន្ននៅយប់ថ្ងៃទី២៤ខែមិថុនា ដើម្បីជួយដល់គ្រួសារជនរងគ្រោះក្នុងហេតុការណ៍បាក់ស្រុតអគារកម្ពស់១២ជាន់ Champlain Towers South ស្ថិតនៅតំបន់ឆ្នេរសមុទ្រ Sufside រដ្ឋFlorida អាមេរិក ។ ការប្រកាសអាសន្នគឺអនុញ្ញាតឲ្យមន្ត្រីរដ្ឋាភិបាលក្នុងតំបន់អាចប្រើប្រាស់គ្រប់វិធានការបន្ទាន់ដើម្បីជួយដល់ពលរដ្ឋរងគ្រោះ។
មកទល់ពេលនេគេមិនទាន់ដឹងថា ក្នុងពេលគ្រោះថ្នាក់បាក់ស្រុតកើតឡើងមានមនុស្សប៉ុន្មានរស់នៅក្នុងអគារនោះឡើយ។ តាមការសន្និដ្ឋានរបស់កម្លាំងប៉ុលិសគឺមានមនុស្ស៩៩នាក់រស់នៅក្នុងអគារពេលបាក់ស្រុត ។មកទល់ពេលនេះមិនទាន់មានព័ត៌មានច្បាស់លាស់ស្តីពីអ្នករស់នៅខាងក្នុងអគារនោះនៅឡើយទេ។
លោក Freddy Ramirez ស្នងការប៉ូលិសស្រុក Miami-Dade បានលើកឡើងនៅក្នុងសន្និសីទកាសែតថា «មានមូលហេតុជាច្រើនដែលមកទល់ពេលនេះយើងមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ណាមួយនៅឡើយ គឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការស្វែងរកមនុស្សដែលអាចកប់នៅក្រោមគំនរអគារបាក់បែក។
តាមសារព័ត៌មាន CNN មានមនុស្ស៥៣នាក់មានសុវត្ថិភាព ក្រោយការបាក់ស្រុត និងម្នាក់ស្លាប់ ហើយមាន៣៧នាក់បានសង្គ្រោះចេញពីគំនរអគារបាក់បែក។
អគារខុនដូដែលបាក់ស្រុតបានសាងសង់ឡើងតាំងពីឆ្នាំ១៩៨០ ដោយមានខុនដូ១៣៦បន្ទប់។ តាមការបញ្ជាក់របស់ក្រុមជួយសង្គ្រោះ Miami-Dade មានខុនដូ៥៥បន្ទប់បានបាក់ស្រុតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ៕

...

ដោយ, ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print