តាមអ្នកសារព័ត៌មានTTXVN ប្រចាំនៅទីក្រុង Ottawa បានឱ្យដឹងថា កម្លាំងប៉ូលិសកាណាដាបានបើកការស្រាវជ្រាវ ក្រោយពីមានព្រះវិហារកាតូលិកពីរទៀតនៅខេត្ត British Columbia រងការឆាបឆេះនៅព្រឹកថ្ងៃទី ២៦ខែមិថុនាឆ្នាំ២០២១(ពេលវេលាក្នុងតំបន់)។
កម្លាំងប៉ូលិសកាណាដា បានឱ្យដឹងថា អគ្គិភ័យឆាបឆេះនៅវេលាម៉ោង ៣និង៥២នាទីព្រឹកថ្ងៃទី ២៦ខែមិថុនា ។ ក្រុមពន្លត់អគ្គិភ័យទទួលបានការផ្តល់ព័ត៌មានពីព្រះវិហារនៅតំបន់ Upper Similkameen ជិតតំបន់ Hedley ខេត្ត British Columbia រងការឆាបឆេះ។ ក្រោយមកនៅវេលាម៉ោង ៤និង ៤៥នាទី ព្រះវិហារកាតូលិកនៅតំបន់ Lower Simikameen ក្នុងតំបន់ Chopaka ជាប់ព្រំដែនអាមេរិកក៏បានរងការឆាបឆេះផងដែរ។
កម្លាំងប៉ូលិសកាណាដា បានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើគួរឲ្យសង្ស័យ ហើយកម្លាំងជំនាញបានបើកការស្រាវជ្រាវដើម្បីបញ្ជាក់ឲ្យបានច្បាស់ ។ កាលពីថ្ងៃទី ២១ខែមិថុនា ក៏មានព្រះវិហារពីរកន្លែងក្នុងប្រទេសនេះរងការឆាបឆេះផងដែរ ។ ការឆេះព្រះវិហារជាបន្តបន្ទាប់អាចបង្កឡើងដោយក្រុមជ្រុលនិយមណាមួយបង្កឡើង៕ដោយ៖ធីរីណា
រូបភាព៖Daily Pakistan/TTXVN
រូបថត៖ bc.ctvnews.ca