ខត្តព្រះសីហនុ៖ នៅវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ មាននាវាដឹកភ្ញៀវទេសចរណ៍អន្តរជាតិឈ្មោះ Crystal Jerenty សញ្ជាតិ Bahama បានចូលចត ដោយដឹកភ្ញៀវទេសចរណ៍សរុបចំនួន ៨៤៣នាក់ ស្រី ៤៥២នាក់ មាន៣១សញ្ជាតិ មកកំសាន្តលេងនៅខេត្តព្រះសីហនុ ។
ស្នងការដ្ឋានបានចាត់កម្លាំងការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុកការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់តាមគោលដៅ និងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន រហូតដល់ម៉ោង១១និង០០នាទីយប់ ថ្ងៃដដែល នាវាបានចាកចេញទៅប្រទេសវៀតណាម៕ សុខ ខេមរា
...