ខេត្តរតនគិរី៖ ស្ត្រីវ័យ២៧ឆ្នាំម្នាក់ត្រូវបានគេស្គាល់ឈ្មោះលី ស្រីភាព ជនជាតិខ្មែរកាន់លិខិតឆ្លងដែនN ០០០៩៦២៦៩ នឹងកាន់អត្តសញ្ញាណប័ណ្ណលេខ១៩០៧១៣៧៣៣ មានទីលំនៅភូមិរោងម៉ាស៉ីុន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ស្ត្រីម្នាក់នេះធ្វើការចោទប្រកាន់ទៅលើលោកស្នងររងឈ្មោះតេងប៊ុនថុន ដោយគំរាមគំហែងយកទឹកប្រាក់ចំនួនបួនពាន់ដុល្លារពីលោកដោយអះអាងបានរំលោភបំពានទៅលើរូបរាងកាយរបស់នាងក្នុងអំឡុងដែលនាងបំរើការងារនៅក្នុងផ្ទះរបស់លោកស្នងការកន្លងមក។ ប៉ុន្តែទង្វើបែបនេះត្រូវបានលោកស្នងការរងច្រានចោលនឹងបដិសេធន៍ទាំងស្រុង ទៅលើការចោទប្រកាន់របស់ស្ត្រីម្នាក់នេះ ហើយលោកបានសុំបកអាក្រាធ តប តនឹងពាក្យចោទប្រកាន់ដែលពុំមែនជាការពិតនោះដោយស្ត្រីម្នាក់នេះមានចេតនាប្រើវិធីមិនគប្បីឆបោកយកលុយចំនួនបួនពាន់ដុល្លារសហរដ្ឋអារិក នឹងគំរាមគំហែងចុះផ្សាយព័ត៌មានក្លែងបន្លំឯកសារហើយយកក្រុមអ្នកសារព័ត៌មានចំនួន៥រូបនៅពីក្រោយខ្នង(គៀបស៉ីុ)ឲ្យលោកស្នងការរងបាត់បង់កិត្តិយសយ៉ាងធ្ងន់ធ្ងរ។
បើតាមការឲ្យដឹងពីលោកស្នងការរងបានឲ្យដឹងថា ស្ត្រីម្នាក់នេះបានមកសុំស្នាក់នៅអាស្រ័យមើលថែរទាំកូនក្មេង២នាក់នៅផ្ទះរបស់លោកដែលមានរយ:ពេល៦ខែដោយគិតចាប់ថ្ងៃទី២២ ខែ១០ឆ្នាំ២០១៥ នឹងមានលិខិតស្នាមឯកភាពសាកល្បងការងារយ៉ាងត្រឹមត្រូវ។ ប៉ុន្តែស្ត្រីម្នាក់នេះបានបំពេញការងារបានតែ៣ខែប៉ុណ្ណោះ ហើយលួចរត់ទៅផ្ទះវិញដោយគ្មានការអនុញ្ញតិត្រឹមត្រូវពីលោកនោះទេដោយអះអាងថាខ្លួនឈឺ។លោកបន្តទៀតថា ក្រោយមកក៍លេចមុខស្ត្រីម្នាក់នេះដោយសម្លេងតាមទូរស័ព្ទមកសុំការងារធ្វើបន្តប៉ុន្តែលោកមិនបានអនុញ្ញតិ ដោយលោករកបុគ្គលឹកថ្មីបំពេញបានហើយ ធ្វើឲ្យនាងខឹងរកវិធីរៀបគំរោងធ្វើបាបលោកស្នងការរងតែម្តង ។
រឿងនេះរបៀបស្រីប្រកាន់ប្រុសប្រកែក ដោយនាងចោទលោកស្នងការរងថាបានរំលោភលើរូបរាងកាយ តែដោយខ្លាចអំណាចគាត់ជាសមត្ថកិច្ច នារីរូបនេះក៏បានទៅពឹងសុទ្ធតែមេៗសមាគមកាសែត មិនសូវឃើញចេញផ្សាយអោយជួយបំប៉ោងរឿងនេះ ធ្វើយ៉ាងណាអោយលោកមេនគរបាលប្រតិកម្មនិងខ្លាចប៉ះពាល់កិត្តិយស អាចចចារគ្នាបានលុយ នឹងសន្យាបានលុយចែកគ្នា៥០ភាគរយថែមទៀត៕
ដោយ៖ វុទ្ធឦសាន