ក្រោយពេលប្រធានាធិតីរុស្ស៊ីប្រកាសដកកម្លាំងទាហានមួយចំនួនចេញពីប្រទេសស៊ីរី រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានឡើងគម្រោងទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ។ គម្រោងខាងលើក៏ត្រូវបានរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ៍ ឡារ៉ូវ បញ្ជាក់ពីគម្រោងនោះដែរ ។ ចំណុចសំខាន់នៅក្នុងជំនួបពិភាក្សានោះ គឺបញ្ហានៅក្នុងប្រទេសស៊ីរី ក៏ដូចជាជោគវាសនារបស់ប្រធានធិបតីអាលអាសាដ ។
ឆ្លើយតប់ទៅនឹងបទសម្ភស៍របស់បណ្តាញព័ត៌មានRia Novosti រដ្ឋមន្ត្រីស៊ឺហ្គេយ៍ ឡារ៉ូវបញ្ជាក់ថា លោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ហើយអ្នកទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀង ស្តីពីដំណើរទស្សនកិច្ចរបស់អាមេរិក ទៅកាន់រុស្ស៊ីក្នុងពេលដ៏ខ្លីខាងមុខ ។
លោកសឺហ្គេយ៍ ឡារ៉ូវបញ្ជាក់ថា «យើងបានទទួលនៅសំណើ ឲ្យមានជំនួបពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេស ហើយយើងក៏បានឯកភាពគ្នាពីដំណើរទស្សនកិច្ចរបស់លោកចន ឃើរី ទៅកាន់ទីក្រុងមូស្កូ ។ ប្រធានបទសំខាន់ នៅក្នុងដំណើរទស្សនកិច្ចនោះគឺស្ថានភាពនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងលើ ពិសេសគឺប្រទេសស៊ីរី ។ មូលហេតុគឺដោយសាររតែក្រុមអិស្លាមង្កើតរដ្ឋបានបង្កើតសកម្មភាពវាយប្រហារ និងគ្រប់គ្រងដំបន់មជ្ឈឹមបូព៌ា ។
គម្រោងរបស់លោកចន ឃើរី ក្រោយពេលដែលរុស្ស៊ីបានប្រកាសដកដកកម្លាំងទាហាន ចេញពីប្រទេសស៊ីរី បញ្ចប់កម្មភាពវាយប្រហារ ទៅលើក្រុមអិស្លាមបង្កើតរដ្ឋ ។ ប៉ុន្តែក្រុមអ្នកវិភាគ បានបញ្ជាក់ថា ការដកទាហាននោះ គឺជាការចាប់ផ្តើមពិភាក្សា ពីជោគវាសនារបស់ប្រធានាធិបតីអាលអាសាដ ថាតើត្រូវបន្ត ឬយ៉ាងណា? ៕ ម៉ែវ សាធី