សមត្ថកិច្ច​ជំនាញ​ ចុះ​បង្ក្រាបទីតាំងលក់នាឡិការដៃ និងវែនតារំលោភកម្មសិទ្ធបញ្ញា

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ ចូលរួមសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ បានចុះបង្រ្កាបផលិតផលប្រើប្រាស់រំលោភកម្មសិទ្ធបញ្ញា​ នៅហាងលក់នាឡិការដៃ​ និងវែនតា។

ក្នុងប្រតិបត្តិការនេះ​ ក្រោមកិច្ចសម្របសម្រួលដោយលោក ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ទេីប​កម្លាំង​ជំនាញ​ បានចុះបង្ក្រាបបទល្មើសរំលោភកម្មសិទ្ធបញ្ញាជាផលិតផលនាឡិការដៃ និងវែនតា នៅក្នុងភូមិសាស្ត្រសង្កាត់ ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយប្រតិបត្តិការ​បញ្ចប់​ សមត្ថកិច្ច​ជំនាញ​បានធ្វេីកំណត់ហេតុ​ ដេីម្បីបន្តនីតិវិធី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print