ខេត្តព្រះវិហារ ,រដ្ឋបាលខេត្តព្រះវិហារសម្រេច:
ត្រូវបានបិទខ្ទប់ផ្សារស្រអែម ជាបណ្តោះអាសន្ន ស្ថិតនៅក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដោយគិតចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសារជាថ្មី។
បទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។ នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងព្រះវិហារ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាលស្រុកជាំក្សាន្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តសេចក្ដីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
...
ដោយ, សិលា