ភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៣៩B ផ្លូវ២៤២ សង្កាត់ វាលវង់ខណ្ឌ៧មករា ខណៈឃើញជនជាតិអាមេរិកម្នាក់បានស្លាប់នៅក្នុងបន្ទប់ជួលជាន់ទីមួយ។
សពបុរសជនជាតិអាេមរិកមានឈ្មោះ MiCHAEL SHAWN អាយុ៥២ឆ្នាំ មុខរបរគ្រូបង្រៀន និងមានប្រពន្ធឈ្មោះ ច៍ណ ទូច ភេទស្រី អាយុ៣៣ឆ្នាំ ជាជនជាតិខ្មែរ។
តាមប្រភពព័ត៌មានពីប្រពន្ធបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់ទើបតែមកពីធ្វើការអស់ពេញមួយយប់ហើយក៏បានត្រលប់មកផ្ទះក៏ស្រាប់តែបើកទ្វារផ្ទះស្រាប់តែឃើញប្ដីរបស់គាត់ដេកនៅលើឥដ្ឋពេលនោះរូបគាត់បានស្ទុះទៅមើលហើយបានហៅប្ដីរបស់គាត់អោយក្រោកឡើងតែនៅតែមិនក្រោកទេ ដោយមានការសង្ស័យបន្ទាប់មកក៏រូបគាត់ក៏បានទៅហៅម្ចាស់ផ្ទះភ្លាមៗនោះម្ចាស់ផ្ទះក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យ។ ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួចហើយសមត្ថកិច្ចបានសន្និដ្នានថា ការស្លាប់របស់ជនជាតិអាេមរិកខាងលើនេះស្លាប់ប្រមាណជាង៤ទៅ៥ម៉ោងមកហើយ ចំពោះមូលហេតុបណ្តាលមកពីគាំងបេះដូង ។
បន្ទាប់មកសពបុរសជនជាតិអាេមរិកខាងលើនេះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕
ដោយ៖ ស រស្មី