ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
របៀបវារៈនៃអង្គប្រជុំនាសប្តាហ៍នេះមានដូចជាៈ
១-សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។
២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា និង
៣- បញ្ហាផ្សេងៗ៕ សុខ ខេមរា
...