សម្តេចតេជោ​ ហ៊ុន​ សែនៈ​ ៃថ្ងនេះគឺជាខួបទី ៤៦ (១៨ មិនា ១៩៧០ -១៨ មិនា ២០១៦) នៃថ្ងៃដែល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ហើយគឺជាការចាប់ផ្តើមនៃសង្រ្គាមស៊ីវិលនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ​សម្តេចតេជោ​ ហ៊ុន​ សែនបានបញ្ជាក់ក្នុងហ្វេសប៊ុកសម្តេចមុននេះបន្តិចថាៈ​ ថ្ងៃនេះគឺជាខួបទី ៤៦ (១៨ មិនា ១៩៧០ -១៨ មិនា ២០១៦) នៃថ្ងៃដែល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ហើយគឺជាការចាប់ផ្តើមនៃសង្រ្គាមស៊ីវិលនៅកម្ពុជា។ លទ្ឋផលនៃរដ្ឋប្រហារ គឺបានធ្វើអោយមានសង្រ្គាមរាំរៃដែលបណ្តាលអោយបាត់បង់ជីវិតមនុស្ស សត្វ និងទ្រព្យសមត្តិជាច្រើន ហើយបន្តរហូតមកដល់របបសាហាវយង់ឃ្នង ប៉ុល ពត (១៧ មេសា ១៩៧៥- ៧ មករា ១៩៧៩)។

រូបភាពមួយចំនួនខាងក្រោមអំពីវិបត្តិសង្រ្គាមក្នុងរបប លន់ នល់ គឺអាចបញ្ជាក់ច្បាស់លទ្ឋផលសង្រ្គាម ដែលបង្កអោយមានភាពភ័យខ្លាច និងវិនាសកម្មដែលបានបំផ្លាញជីវិតមនុស្ស និងការរស់នៅ ព្រមទាំងបានបំផ្លាញនូវអនាគតយុវជនជាច្រើនលាននាក់ទៀតផង។

សូមជនរួមជាតិចូលរួមថែរក្សាសន្តិភាព ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនទៅមុខ ៕សុខ​ ខេមរា

image

image

image

image

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print