ប្រទេស​ចំនួន​ ៨​ ដែល​ទិញ​ដំណាប់​ស្វាយ​ពី​កម្ពុ​ជា,​ ខណៈ​ពលរដ្ឋ​អារ៉ាប់​ នៅ​ម​ជ្ឈឹ​ម​បូព៌ា​ចាប់ផ្តើម​ទទួលទាន​ស្វាយ​ពី​កម្ពុជាផងដែរ

ចែករំលែក៖

ភ្នំពេញ៖​ បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​សិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានបញ្ជាក់ថា​ បច្ចុប្បន្ននេះដំណាប់​ស្វាយ​របស់ប្រទេសកម្ពុជា​ ​បាន​ដណ្តើមចំណែក​ទីផ្សារ​នាំចេញ​ទៅកាន់​បរទេស​បាន​សរុប​ចំនួនប្រមាណ​ជា ៨ ប្រទេស​រួម​មាន៖​ចិន, ជប៉ុន, កូ​រ៉េ, ហ្វី​លី​ពិន, ថៃ, អាមេរិក, វៀតណាម, និងចក្រភព​។

របាយការណ៍​ដដែល​ បន្តថា​ កម្ពុជា​ ​នៅក្នុង​រយៈពេល ៦ខែ ត្រឹមឆមាស​ទីមួយ​ ​នៃ​ឆ្នាំ២០២១នេះ​ នាំចេញ​ដំណាប់​ស្វាយ​មាន​ចំនួន ១២.៧៦៨,៦១ តោន កើនឡើង​ចំនួន ១៩៨,៦០%​។

​បន្ថែមពីនេះ​ ក្រសួងកសិកម្ម​ បានគូសបញ្ជាក់ថា​ ដំណាប់​ស្វាយកម្ពុជា​ នាំចេញ​ទៅ​ប្រទេស​ចិន​ចំនួន ១០.៤៧៦,០៩ តោន, ប្រទេស​ជប៉ុន​ចំនួន ៥១២,៥០ តោន, ប្រទេស​កូរ៉េ​ចំនួន ១៣,៧៩ តោន, ប្រទេស​ហ្វីលីពីន ចំនួន ៦៤៧,២៩ តោន, ប្រទេស​ថៃ​ចំនួន ១ ០២០,៦១ តោន, សហរដ្ឋអាមេរិក​ចំនួន ៥,៣៩ តោន, ប្រទេស​វៀតណាម ចំនួន ៧៦,៨០ តោន, និង​ចក្រភព​អង់គ្លេស ១៦,១៤ តោន​។

ជាមួយគ្នានេះ​ របាយការណ៍​របស់​ក្រសួង​សិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានបញ្ជាក់បន្ថែមទៀតថា​ បច្ចុប្បន្ន​ពលរដ្ឋ​អារ៉ាប់​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ចាប់ផ្តើម​ទទួលទាន​ស្វាយ​ពី​កម្ពុជា​ ខណៈ​ទីផ្សារ​ស្វាយ​កម្ពុជា​ មាននៅ​ប្រទេស​ចំនួន ៥។​

​ក្រសួងកសិកម្ម បាន​អះអាងបន្ថែមថា នៅក្នុង​ចំណោម​គោលដៅ​នាំចេញ​ស្វាយ​ស្រស់​កម្ពុជា​ថ្វីត្បិតតែ​បរិមាណ​នាំចេញ​ពី​ម​ជ្ឈឹ​ម​បូព៌ា​នៅ ក្នុង​ចំនួន តិចតួច ប៉ុន្តែ​យ៉ាងណា​ក៏​ពលរដ្ឋ​អារ៉ាប់​អាច​ដឹង​រស់ជាតិ​ស្វាយ​ស្រស់​នាំ​ចេញពី​កម្ពុជា ។

​ជាក់ស្ដែង​ប្រទេស​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ដែល​ទទួល​នាំចូល​ស្វាយ​ស្រស់​ពី​កម្ពុជា គឺ​ប្រទេសគុយ​វ៉ែត ដោយ​នាំចូល​នៅក្នុង​បរិមាណ ០.០១ តោន។​ មិនតែប៉ុណ្ណោះ​កម្ពុជា​ នៅក្នុង​ឆមាស​ទីមួយ នៃ​ឆ្នាំ២០២១នេះ នាំចេញ​ផ្លែស្វាយ​ស្រស់​មាន​ចំនួន ១៥៩.៧៧៨,៥៥ តោន កើនឡើង​ចំនួន ២៤៥,៨៤%​។

​គួរបញ្ជាក់ថា​ កម្ពុជា​ បាននាំ​ចេញទៅ​ទីក្រុង​ហុងកុង​ចំនួន ៥០,៧៨ តោន ប្រទេស​កូរ៉េ​ចំនួន ១២៤,៣៨ តោន ប្រទេស​គុយ​វ៉ែត​ចំនួន ០,០១ តោន ប្រទេស​សិង្ហ​បុរី​ចំនួន ១៦,២០ តោន ប្រទេស​ថៃ​ចំនួន ២០.៩៦៩,២៨ តោន ប្រទេស​វៀតណាម​ចំនួន ១៣៨.៤០៦,៦៨ តោន និង​ប្រទេស​ចិន​ចំនួន ២១១,២២ តោន​៕​ដោយ​៖សហការី​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print