អភិបាល​ខេត្ត​ព្រៃវែង​៖​ ចូលរួមរំលែកទុក្ខសមាជិកក្រុមប្រឹក្សាស្រុកពាមជរ​ ដែល​ទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅល្ងាចថ្ងៃសៅរ៍​ទី០៣​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារនៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ ដោយសូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសពលោក អ៊ុច ហ៊ាន ស្នាក់នៅភូមិ១ ឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង និងជាសមាជិកក្រុមប្រឹក្សាស្រុកពាមជរ បានទទួលមរណៈភាពនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

នៅក្នុង​សំណេរ​របស់​លោក​អភិបាល​ខេត្ត​ បានបញ្ជាក់ថា​ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក អ៊ុច ហ៊ាន សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត​ ក៏អំពាវនាវសូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការដូចជា៖
*៣ការពារ​
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា​ តាមការណែនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print