ទៀត​ហើយ​! មនុស្ស​ប្រុស​-​ស្រី​ចំនួន​៥​នាក់​បាន​ស្លា​ប់ និង​១២​នាក់​ផ្សេង​ទៀត​កំពុង​​សង្គ្រោះ​បន្ទាន់​នៅ​ខេត្តកំពត ក្រោយ​ពាក់ព័ន្ធ​ករណី​សង្ស័យ​ពុល​ស្រា

ចែករំលែក៖

ខេត្តកំពត៖ បើ​យោង​តាមសេចក្តីរាយការណ៍​បឋម​របស់​សមត្ថកិច្ច​ជំនាញ​ បាន​ឱ្យដឹង​ថា យ៉ាង​ហោច​ណាស់មនុស្ស​ប្រុស​-​ស្រី​ចំនួន​៥​នាក់​បាន​ស្លា​ប់ និង​១២​នាក់​ផ្សេង​ទៀត​ត្រូវ​បានក្រុមគ្រូពេទ្យកំពុងជួយ​សង្គ្រោះ​បន្ទាន់​នៅ​ខេត្តកំពត បន្ទាប់​ពីពួកគាត់​​សង្ស័យ​ថាជាករណី​ “ពុល​ស្រា” ។

រាយការណ៍​ដដែល​ បន្តថា​ មាន​ករណី​ពុល​ស្រា​ស កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែកក្កដា ឆ្នាំ​២០២១ បណ្ដាលឱ្យ​មនុស្ស​ស្លា​ប់​ជា​បន្តបន្ទាប់​ចំនួន​៥​នាក់ (​ក្នុង​នោះ​ស្រី​៣) នៅ​ភូមិ​កោះ​ឈ្វាំង ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ក្នុង​នោះ​មាន ៖ ១-​ឈ្មោះ ខុ​ម ជឿន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ (​ស្លា​.​ប់​) ២-​ឈ្មោះ សុខ ឆេ​ន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ (​ស្លា​.​ប់​) ៣-​ឈ្មោះ កែ រេ​ន ភេទ​ស្រី អាយុ​៥១​ឆ្នាំ (​ស្លា​.​ប់​) ៤-​ឈ្មោះ ទូច ហ៊ី​ម ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ (​ស្លា​.​ប់​) ៥-​ឈ្មោះ នូវ រៀន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ (​ស្លា​.​ប់​) ទាំង​៥​នាក់​នោះ រស់នៅ​ភូមិ​តែ​មួយ ។

រាយការណ៍​របស់​សមត្ថកិច្ច​ជំនាញ​ បានបន្ថែមទៀតថា​ ចំណែក​មនុស្ស​១២​នាក់​ផ្សេង​ទៀត​ ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​ក្នុង​ចំណោម​១២​នាក់​នេះ ក្នុង​នោះ​មាន​ស្រី​៣​នាក់ ដោយ ៖ ១-​ឈ្មោះ ស្វាយ ឌូ​ច ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ២-​ឈ្មោះ កែ ដា​ត ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ៣-​ឈ្មោះ អ៊ឹម ប៉ុក ភេទ​ស្រី អាយុ​៦៦​ឆ្នាំ ៤-​ឈ្មោះ ប៉ែន សំ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៥-​ឈ្មោះ ទន់ ជឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ៦-​ឈ្មោះ តុង រ័​ត្ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៧-​ឈ្មោះ គង់ វណ្ណ​កុយ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ៨-​ឈ្មោះ ប៉ែន សៀ​ក ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ៩-​ឈ្មោះ ប៉ង ជួ​ច ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ១០-​ឈ្មោះ ណុ​ប កូវ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ១១-​ឈ្មោះ ស៊ កែម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ និង​១២-​ឈ្មោះ ទី ប៉ិ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ទាំង​១២ នាក់​នេះ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ដូច​គ្នា ។

គួរបញ្ជាក់ថា​ ដោយ​ឡែក​ចំពោះ​​អ្នក​បិទ​ស្រា​ស ឈ្មោះ វ៉ិ​ត ប៉ា​ង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ក្ងា​ប ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ក្រោយ​ពេល​កើតហេតុ ។ ប៉ុន្ដែ​ទោះជា​យ៉ាងណា សមត្ថកិច្ចជំនាញ​ ​កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​ ដេីម្បីស្វែងរក​ចាប់ខ្លួន​អ្នក​បិទ​ស្រា​សរូប​នោះ​ យកមក​ឱ្យ​ទទួលខុសត្រូវចំពោះមុខច្បាប់៕ដោយ​៖សហការី​

...

{“source_sid”:”2F326377-F618-4993-8973-B29BDB70DEE8_1625405304438″,”subsource”:”done_button”,”uid”:”2F326377-F618-4993-8973-B29BDB70DEE8_1625405304432″,”source”:”other”,”origin”:”gallery”}


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print