​រដ្ឋាភិបាល​ថ្មី​មី​យ៉ា​ន់​ម៉ា​ ផ្តល់​គម្រោង​បង្កើត​រដ្ឋាភិបាល​ថ្មី​ជូន​សភា​

ចែករំលែក៖

800x600_v

​ប្រធានាធិបតី​ថ្មី​ ដែល​ទើបតែ​ជាប់​ឆ្នោត​ លោក​ U​ Htin​ Kyaw​ បាន​ដាក់​ទៅ​កាន់​សភា​ត្រួត​ពិ​និ​ត​នូវ​គម្រោង​បង្កើត​រដ្ឋាភិបាល​ថ្មី​។​ រដ្ឋាភិបាល​ថ្មី​ នឹង​ត្រូវ​ឡើង​កាន់​អំណាច​បន្ត​ដឹកនាំ​ប្រទេស​នៅ​ចុងខែ​មីនា​ ឆ្នាំ​២០១៦​ ហើយ​ពេលវេលា​មិន​ច្រើន​ទៀត​ឡើយ​សម្រាប់​ការ​រៀបចំ​ ។​

​ប្រធានាធិបតី​ U​ Htin​ Kyaw​ ស្នើ​ឲ្យ​មាន​ ក្រសួង​ចំនួន​២១​ ដោយ​មាន​រដ្ឋមន្ត្រី​១៨​រូប​ តែ​ប៉ុណ្ណោះ​ ។​ បើ​ប្រៀបធៀប​នឹង​រដ្ឋាភិបាល​ដែល​ជិត​បញ្ចប់​អាណត្តិ​នោះ​ មាន​ក្រសួង​រហូត​ដល់​ទៅ​៣៦​ និង​រដ្ឋមន្ត្រី​៣២​រូប​ ។​ នៅ​ពេល​នេះ​ ក្រសួង​មួយ​ចំនួន​បាន​ដាក់​បញ្ចូល​គ្នា​ ដូច​ជា​ ក្រសួង​អគ្គិសនី​បាន​ដាក់​ប​ញ្ចូ​ន​ទៅ​ជាមួយ​ក្រសួង​ថាមពល​ ។​ ក្រសួង​ ទទួល​បន្ទុក​សាសនា​(​ក្រសួង​ធម្មការ​)​ ដាក់​ប​ញ្ចូ​ន​ជាមួយ​ក្រសួង​វិ​ប្ប​ធម៌​ ជាដើម​ ។​

​ប៉ុន្តែ​មក​ទល់​ពេល​នេះ​ គេ​មិន​ទាន់​ដឹង​ថា​ បុគ្គល​រូប​ណា​ត្រូវ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្នុង​ក្រសួង​ណា​នោះ​ឡើយ​ ហើយ​លោកស្រី​ស៊ូ​ជី​ ត្រូវ​កាន់​តំណែង​ជា​អ្វី​នោះ​ដែរ​ ។​

​ក្នុង​ពេល​នោះ​ដែរ​ លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ ប្រធាន​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​ស្នើ​រដ្ឋាភិបាល​ថ្មី​ដែល​ប្រសូត​ចេញ​ដោយ​គណបក្ស​របស់​លោកស្រី​នា​ពេល​ខាង​មុខ​ នឹង​បំពាក់​ដោយ​ក្រសួង​ថ្មី​មួយ​ ដើម្បី​ទទួល​បន្ទុក​កិច្ចការ​របស់​ជនជាតិ​ពិ​ន្ធុ​ ។​ ការ​ប្រកាស​ឲ្យ​មាន​ក្រសួង​ទទួល​បន្ទុក​ជនជាតិ​ពិន្ទុ​ពេល​នេះ​ បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​ភូមា​បាន​ប្រឈម​មុខ​នឹង​ជម្លោះ​ជាមួយ​ក្រុម​ជនជាតិ​ពិ​ន្ធុ​ផ្សេងៗ​ តាំងពី​ទទួល​បាន​ឯករាជ្យ​ ពី​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ​ ១៩៤៨​ ។​

...

​គម្រោង​ស្នើ​បង្កើត​ឲ្យ​មាន​ក្រសួង​ទទួល​បន្ទុក​កិច្ចការ​ជនជាតិ​ពិ​ន្ធុ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៧​ មីនា​ គឺជា​វិធានការ​ទី​១​ក្រោយ​ពី​ការ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​របស់​លោក​ទី​ន​ច​វ​ក្នុង​ថ្ងៃ​ទី​១៥​ មីនា​និង​ដែល​លោក​ត្រូវ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​៣០​មីនា​ស្រប​នឹង​រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​។​ក្រៅពី​ក្រសួង​ទទួល​ជនជាតិ​ពិ​ន្ធុ​ ក៏​នៅ​មាន​បញ្ជី​ឈ្មោះ​ក្រសួង​ចំនួន​២០​ផ្សេង​ទៀត​ដែល​លោក​ប្រធានាធិបតី​ទី​ន​ ច​វ​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋសភា​។​ការ​បង្កើត​ឲ្យ​មាន​ក្រសួង​ទទួល​បន្ទុក​កិច្ចការ​ជនជាតិ​ពិ​ន្ធុ​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​ពេល​នេះ​មិនមែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ​ព្រោះ​លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ធ្លាប់​បាន​បញ្ជាក់​រួច​ហើយ​ថា​បញ្ហា​ជនជាតិ​ពិ​ន្ធុ​ជា​រឿង​អាទិភាព​ទី​១​ នៅ​ក្នុង​ដំណើរ​ស្វែងរក​សន្តិភាព​។​លោកស្រី​ស៊ូ​ជី​ធ្លាប់​បាន​ស្នើ​ឲ្យ​មាន​អ្នកតំណាង​ជនជាតិភាគតិច​ឈី​ន​ឈរឈ្មោះ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​។​គឺ​កាយវិការ​សម្របសម្រួល​របស់​លោកស្រី​ស៊ូ​ជី​នេះឯង​ដែល​នា​ការ​បោះ​ឆ្នោត​សភា​ក្នុង​ខែវិច្ឆិកា​កន្លង​ទៅ​គណបក្ស​របស់​លោកស្រី​ទទួល​បាន​សម្លេង​ឆ្នោត​យ៉ាងច្រើន​នៅ​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ពិ​ន្ធុ​។​

​មី​យ៉ា​ន​ម៉ា​ជា​ប្រទេស​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ជនជាតិភាគតិច​ជាង​១៣០​បែប​ខុសៗ​គ្នា​រស់នៅ​និង​ដែល​រដ្ឋាភិបាល​បាន​ប្រឈម​មុខ​នឹង​ក្រុម​ជនជាតិភាគតិច​ខ្លះ​តាំងពី​ជាង​កន្លះ​សតវត្ស​មក​ហើយ​ ពោល​តាំងពី​ភូមា​បាន​ទទួល​ឯករាជ្យ​ក្នុង​ឆ្នាំ​១៩៤៨​។​អ្វី​ដែល​ក្រុម​ជនជាតិភាគតិច​ខ្លះ​បាន​តស៊ូ​ប្រដាប់​អាវុធ​ទាមទារ​ពី​រដ្ឋអំណាច​កណ្តាល​ គឺ​ស្វ័យភាព​នៅ​ក្នុង​តំបន់​ដែល​ពួក​គេ​រស់នៅ​។​

​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អា​រម​ណ៍​បំផុត​នោះ​គឺ​ក្រុម​ឧទ្ទាម​ចំនួន​៨​ក្រុម​ក្នុង​ចំណោម​ ១៥​ក្រុម​បាន​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​មួយ​រយៈ​តែ​នៅ​មាន​ក្រុម​សំខាន់​ផ្សេង​ទៀត​បាន​បដិសេធ​មិន​ចុះហត្ថលេខា​។​តំបន់​ដែល​បន្ត​ក្តៅ​ និង​ពិបាក​គ្រប់គ្រង​ជាងគេ​គឺ​តំបន់​ដែល​សម្បូរ​ដោយ​ធនធានធម្មជាតិ​ ពិសេស​ត្បូង​ទទឹម​ ។​ ជា​ការ​កត់សម្គាល់​ចំនួន​ក្រសួង​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​នឹង​ត្រូវ​កាត់​បន្ថយ​ពី​ ៣៦​មក​នៅ​ត្រឹមតែ​ ២១​ក្រសួង​ ។​ តែ​មាន​ក្រសួង​ចំនួន​ ៣​ដែល​រដ្ឋាភិបាល​ថ្មី​មិន​អាច​ប៉ះ​បាន​និង​ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​កងទ័ព​ គឺ​ក្រសួងមហាផ្ទៃ​ក្រសួងការពារជាតិ​ និង​ក្រសួង​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ ៕ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print