ហេតុអ្វីបានជាពិធីរៀបការនៅឥណ្ឌាសុទ្ធតែមានការបញ្ចប់ទៅដោយបុណ្យសពបែបនេះ?

ចែករំលែក៖

រៀបការគឺជាថ្ងៃសប្បាយបំផុតនៅក្នុងឆាកជីវិតមនុស្សម្នាក់ៗ ប៉ុន្តែនៅក្នុងប្រទេសឥណ្ឌាវិញ​ពីធីរៀបការអាចបញ្ចប់ទៅដោយមានបុណ្យសពមួយបន្តទៀត តើហេតុអ្វី?

កាលពីចុងសប្តាហ៍កន្លងមកពីធីរៀបការនៅក្នុងភូមិRaipur Bhoodរដ្ឋ​Uttar Pradesh បានក្លាយ​ជាសោកនាដកម្ម ពេលដែលអ្នកថតរូបភាពត្រូវបាញ់សម្លាប់។ មូលហេតុគឺអ្នកផ្ទះកូនកំឡោះ​បាន​ផ្ទុះកាំភ្លើងដើម្បីអបអរសាទរ ជាអកុសលគ្រាប់ផ្លាតត្រូវចំអ្នកថតរូប។

ជនរងគ្រោះ​ ​Raju ត្រូវបាញ់ចំពោះ​ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែក​ស្ត្រីម្នាក់​ទៀត​រងរបួសនៅក្នុងហេតុការនោះដែរ។ ស្នូរកាំភ្លើងនេះមិនមានគោលដៅធ្វើឲ្យអ្នក​ណាម្នាក់រងរបួសនោះឡើយ ។​ ប៉ុន្តែគ្រាប់គ្មានភ្នែក អាចទៅចំសម្លាប់មនុស្សដែលមិនដឹងអី។

នៅក្នុងពិធីរៀបការមួយផ្សេងទៀតនៅភាគខាងជើងប្រទេសឥណ្ឌា ឪពុកកូនកម្លោះក៏​បានផ្ទុះ​កាំភ្លើងធ្វើឲ្យកុមារអាយុ​១២ឆ្នាំម្នាក់រងរបួស។ នៅក្នុងភូមិមួយទៀតស្ត្រីម្នាក់​បានរង​របួសដោយ​សារតែចូលរួមពិធីរៀបការដូចគ្នានោះដែរ។

នៅមុននេះមួយសប្តាហ៍ នៅតំបន់​Ail Pur ជាយក្រុងញ៉ូវដេលី​ពិធីរៀបការមួយក៏បានបញ្ចប់ទៅ​ដោយសោកសៅក្រោយពេលដែលផ្ញៀវមកចូលរួមបានស្លាប់ដោយត្រូវគ្រាប់កាំភ្លើង នៅ​ពេលដែលផ្ញៀវឈ្មោះ​VikasKumar បាញ់កាំភ្លើងអបអរសាទរ។ លោកបានបាញ់អស់ជិតមួយ​បង់ឡើងលើមេឃ ហើយបាញ់ចុះដីធ្វើឲ្យមិត្តភក្តិកូនកម្លោះពីរនាក់រងរបួសជើងនិងសមាជិក​ក្រុមតន្ត្រីផងដែរ។

គ្រាន់នៅតែក្នុងខែកុម្ភៈឆ្នាំ​២០១៦​ មានមនុស្ស​៤នាក់ស្លាប់ដោយសារតែចូលរួមក្នុងពិធីមង្គល ការ​នៅរដ្ឋ​Uttar Pradeh។ ក្នុងចំណោមជនរងគ្រោះ មានទាំងកូនកម្លោះផងដែរ​។ នោះគឺកូនកម្លោះឈ្មោះ​Amit Rastogi បានជិះសេះទៅទទួលកូនក្រមុំតាមទំនៀបទំលាប់។ ភ្ញៀវដែលចូលរួមបានបាញ់កាំភ្លើងអបអរសាទរ ចៃដន្យត្រូវចំក្បាល។

ពិធីអបអរសាទរដោយប្រើកាំភ្លើងកំពុងតែពេញនិយមនៅក្នុងប្រទេសឥណ្ឌា អាហ្វហ្គានិស្ថាន ក៏ដូចជាប្រទេសនៅតំបន់មជ្ឈឹមបូព៌ា សុទ្ធសឹងតែបានបាញ់កាំភ្លើងនៅក្នុងពិធីសប្បាយ អបអរសាទរផ្សេងៗ ជំនួសកាំជ្រួច ផាវ។

ជាទូទៅអ្នកប្រើប្រាស់កាំភ្លើងតែងតែគិតថា បាញ់ទៅលើមេឃមានសុវត្ថិភាពជាង ។ ប៉ុន្តែនោះជាការគិតខុសស្រឡះនៅពេលដែលគ្រាប់ធ្លាក់មកវិញវាមានគ្រោះថ្នាក់ជាងពេលបាញ់ទៅលើទៀតដោយពេលធ្លាក់ចុះពីលើគឺចំក្បាលស្លាប់គ្រាប់ពេល៕​ សុខ​ ខេមរា
20160318194449

...

20160318194449 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print