គណៈកម្មាធិការគណបក្សស្រុកពារាំង ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនស្រុកពារាំង ខេត្តព្រៃវែង បានបើកកិច្ចប្រជុំប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកពារាំង។

យោងតាមសេចក្ដីសម្រេចរបស់គណ:កម្មាធិការគណបក្សខេត្តព្រៃវែង ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ បានរំលេចនូវខ្លឹមសារសំខាន់ៗមួយចំនួន សម្រាប់ផ្ដល់ការណែនាំដល់សមាជិកគណបក្សគ្រប់រូប ដែលទាក់ទងដល់ការពង្រឹងសមាជិកគណបក្សប្រជាជននៅមូលដ្ឋានឃុំ សង្កាត់ ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ឲ្យទទួលបានជោគជ័យ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន​​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​លទ្ធផល​ការងារ​ដែល​ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​ប្រជាជន​ទូទាំង​ស្រុកពារាំង​សម្រេចបាន ទាំង​ការដោះស្រាយ​បញ្ហាបំពេញតម្រូវការនានា និង​ការអភិវឌ្ឍក្នុង​មូលដ្ឋានទទួលខុសត្រូវ​ ដែលជា​ការរួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំងបានផ្តាំផ្ញើឲ្យបន្តភារកិច្ចកាន់តែ​ល្អប្រសើរថែមទៀត ដើម្បី​ប្រមូលបាននូវសមានចិត្តពី​ប្រជាពលរដ្ឋ ហើយបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជាដោយ​ក្តី​ស្រលាញ់​ពេញចិត្ត​​។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានផ្តល់សម្ភារៈការពារជំងឺកូវីដ១៩មួយចំនួន រួមមាន៖ ម៉ាស់ចំនួន ៥០,០០០ម៉ាស់, ថ្នាំចិនព្យាបាលផ្តាសសាយចំនួន ២០០ប្រអប់,
ថ្នាំវីតាមីនសេចំនួន ៥កេសធំ, ថ្នាំព្យាបាលក្រពះចំនួន ២កេស,
និងឧបត្ថម្ភសមាជិកចូលរួមសរុបថវិកាចំនួន ២,៥០០,០០០រៀលផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print