អាហ្វហ្គានីស្ថានស្នើរុស្ស៊ី ឥណ្ឌា ចិនជួយប្រឆាំងក្រុមភេរវកម្ម

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងកាប៊ុលបានស្នើដល់បណ្តាប្រទេសជាមិត្តមាន រុស្ស៊ី ចិន និងឥណ្ឌា ចូលរួមជួយទប់ស្កាត់ក្រុមភេរវកម្មនៅក្នុងប្រទេសនេះ។

ទីប្រឹក្សាប្រធានាធិបតីអាហ្វហ្គានីស្ថានទទួលបន្ទុកសន្តិសុខជាតិ លោក Hamdullah Mohib បានបញ្ជាក់ថា ការផ្តល់ជំនួយបច្ចេកទេសពីបណ្តាប្រទេសខាងក្រៅគឺជារឿងចាំបាច់បំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្តែការជួយពីខាងក្រៅនឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្វហ្គានីស្ថាននោះឡើយ។
លោក Hamdullah Mohibបន្តទៀតថា សន្តិភាពនឹងទទួលបានក្នុងពេលសហការជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់ ។ រដ្ឋាភិបាលអាហ្វហ្គានីស្ថានចង់ផ្លាស់ប្តូរមហាអំណាចមួយដោយមហាអំណាចផ្សេងទៀត ។
កន្លងមក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov និងរដ្ឋមន្ត្រីការបរទេស អ៊ុយបេគីស្ថាន លោក Abdulaziz Kamilov បានពិភាក្សាពីស្ថានភាពអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់គ្រប់គ្រងនៅតាមតំបន់ជាច្រើនជាប់ព្រំដែនប៉ះពាល់ដល់សន្តិសុខ ។
កន្លងមករដ្ឋមន្ត្រីការបរទេសរុស្ស៊ី ប្រកាសថា ទីក្រុងមូស្គបង្ហញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះសង្គ្រាមវាយប្រហារគ្នារវាងកម្លាំងទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និឹងកម្លាំងទាហានក្រុមតាលីបង់នៅតាមបណ្តោយព្រំដែន Tajikistan ។ មិនតែប៉ុណ្ណោះមានទាហានអាហ្វហ្គានីស្ថានរាប់ពាន់នាក់រត់ចូលក្នុងទឹកដី Tajikistan ផងដែរ។
នៅពេលនេះ អាមេរិក និងណាតូ បានដកទាហានចេញពីអាហ្វហ្គានីស្ថាន បន្សល់ទុកចន្លោះប្រហោងជាច្រើនក្នុងប្រទេសនេះ ហើយក្រុមតាលីបង់ក៏ងើបឡើងវិញផងដែរ។ ទាំងនោះហើយបានជាប្រទេសនេះស្នើដល់ ប្រទេសមហាអំណាច រុស្ស៊ី ចិន ឥណ្ឌា ចូលរួមរក្សាសន្តិសុខនិងអភិវឌ្ឍន៍ប្រទេសនេះ៕ដោយ៖ធីរីណា

បណ្តាប្រទេសដែលមានឥទ្ធិពលនៅក្នុងទ្វីបអាស៊ីកំពុងព្យាយាមទទួលបានឥទ្ធិពលដើម្បី “បំពេញចន្លោះប្រហោង” នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីការដកខ្លួនរបស់អាមេរិក។ រូបថតៈReuters

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print