លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន ស្នងការរងខេត្តព្រះវិហារ ស្លាប់​ដោយជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ព្រះវិហារ៖ ស្នងការរងនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន ទទួលផែនបទល្មេីសប្រឆាំងគ្រឿងញៀន បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ​ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២១នេះ។

គួរជម្រាបថា​ លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ហេីយ​ត្រូវ​បានក្រុមគ្រូពេទ្យនាំយកមកសម្រាកព្យាបាល នៅមណ្ឌលព្យាបាលកម្រិតស្រាល។

រហូត​នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ​ ដោយស្ថានភាពជំងឺលោកធ្ងន់ធ្ងរពេក​ ក៏ត្រូវបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ក៏បានស្លាប់តែម្តង៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print